ខេត្តត្បូងឃ្មុំ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញគោលនយោបាយសំខាន់ៗដើម្បីការពារ និងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ (ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម)នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលថ្មីនេះគឺផ្ដោតទៅលើប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចធិបតី បានបន្ដថា គោលនយោបាយធំបំផុតគឺសុខភាពរបស់ប្រជាពលរដ្ឋ, ពង្រីកបណ្ណសមធម៌ បណ្ណក្រីក្រ ផ្ដល់អាហាររូបករណ៍ ១លាន៥សែននាក់សម្រាប់កូនចៅប្រជាពលរដ្ឋទូទាំងប្រទេសបានរៀន។ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានដឹកនាំជាង៤០ឆ្នាំ គឺពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី គូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែខិតខំជំរុញនិងអភិវឌ្ឍដោយខ្លួនឯង រួមសហការជាមួយភាគីជាមិត្ដដើម្បីជំរុញការវិនិយោគសាធារណៈ សុខាភិបាល អប់រំ ទាំងការបើកច្រកឱ្យប្រជាពលរដ្ឋ ដើម្បីមានឱកាសការងារ និងទទួលបានការរៀនសូត្រ។ នេះហើយជាកិច្ចការងាររបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺពង្រាយនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលនេះជាការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយ តម្លៃ ខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបាន ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកប ដោយឆន្ទៈមោះមុត ដោយសម្រេចបាននូវសមិទ្ធផល ផ្លូវ-ស្ពាន ជា ច្រើននាពេលកន្លងមក ជាពិសេសក្នុងរយៈពេលជាង ១ឆ្នាំ នៃដើម អាណត្តិទី៧នេះ រួមទាំងបានកំណត់នូវចក្ខុវិស័យ ច្បាស់ លាស់ ក្នុង ការ លើកកម្ពស់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជី ស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យ មានគុណភាព, សុវត្ថិភាព, ចីរភាព, ភាពធន់ និង បរិយាបន្ន ស្របតាមកម្ម វិធី នយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញការសិក្សា និងរៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជាផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាង តំបន់ ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងតំបន់សមុទ្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាបន្ថែមក្នុងការកសាងផ្លូវដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវធ្វើដំណើរត្រង់ពីរវាងក្រចេះ និងត្បូងឃ្មុំ និងផ្លូវតភ្ជាប់ពីរតនគិរី មណ្ឌលគិរី ឆ្ពោះមករាជរដ្ឋាភ្នំពេញ ឱ្យកាន់តែជិត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបសម្រេចសម្របសម្រួលដីប្រមាណ ៦ពាន់ហិកតានៅខេត្តស្ទឹងត្រែង ឱ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផ្នែកសកិ-ឧស្សាហកម្ម ៕
ដោយ ៖ សិលា