ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក រុស្ស៊ីព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសស៊ីរី

ចែករំលែក៖

មហាអំណាចអាមេរិក និងរុស្ស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសស៊ីរី ដែលនឹងចាប់ផ្តើមនៅយប់ថ្ងៃចន្ទ សប្តាហ៍ខាងមុខតរៀងទៅ ដើម្បីបើកផ្លូវដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាគោលដៅរួមប្រឆាំងទៅលើក្រុមរដ្ឋឧទ្ទាមរដ្ឋអិស្លាមផងដែរ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី បានថ្លែងថា «ថ្ងៃនេះ Sergei Lavrov និង ខ្ញុំ ក្នុងនាមប្រធានាធិបតី និងប្រទេសរបស់យើង សូមអំពាវនាវភាគីគ្រប់គ្រងទាំងអស់ក្នុងប្រទេសស៊ីរីគាំទ្រដល់គម្រោងការដែលអាមេរិក និងរុស្ស៊ីបានព្រមព្រៀងឡើងនេះ ដើម្បីនាំយកជម្លោះដ៏មហន្តរាយនេះឆ្ពោះទៅរកទីបញ្ចប់ក្នុងពេលឆាប់ៗ តាមរយៈដំណើរការរីកចម្រើនក្នុងផ្លូវនយោបាយ» ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងថា បើទោះបីជានៅមានការខ្វែងគំនិតគ្នាក៏ពិតមែន ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងទៅលើ៥ចំណុច ដែលអាចសម្របសម្រួលគ្នានៅក្នុងការប្រយុទ្ធប្រឆាំងទៅលើក្រុមភេរវកម្ម ក៏ដូចការធ្វើឲ្យដំណើរការឡើងវិញកិច្ចព្រមព្រៀងឈប់បាញ់ដែលក្រឡាប់ចាក់នៅស៊ីរីនោះឲ្យមានទម្រង់មួយដ៏ល្អប្រសើរ ។ លោក Lavrov បានបញ្ជាក់ថា ទាំងនេះជាលក្ខខណ្ឌចាំបាច់ដើម្បីបន្តដំណើរការនយោយបាយ ដែលបានជាប់គាំងរយៈពេលយូរលង់មកនោះ ៕ ថាច់ យ៉ាត

 

us-secretary-of-state-john-kerry-r-and-russian-minister-for


ចែករំលែក៖