ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាលាបើកបរ៧មករាបើកធ្លាក់ទឹកទន្លេវែគោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានហាយវ៉េ ផ្លូវជាតិលេខ១ ខណៈមានរថយន្តបង្រៀនបើកបរមួយគ្រឿងរេចង្កូតធ្លាក់ចូលទឹកទន្លេវៃគោ សង្ស័យអ្នកបើកស្រវឹងស្រា សំណាងប្រជាពលរដ្ឋជួយទាន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចខាងកើតស្ពានហាយវ៉េ ផ្លូវជាតិលេខ១ប្រមាណ១៥ម៉ែត្រ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើត ហេតុការណ៍នេះឡើង គេឃើញមានរថយន្តឆ្លាមពណ៌ស្លែមួយគ្រឿង មានបិទស្លាកយីហោ សាលាបើកបរ៧មករា បើកពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ ខណៈនោះអ្នកបើកដែលជាគ្រូបង្រៀនបើកបរខំគាស់ទ្វារថយន្តដើម្បីលូនចេញទាំងភ័យស្លន់ស្លោមកលើគោកវិញ ។

ក្រោយពីកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បសំរួលចរាចរណ៍កុំអោយមានការកកស្ទះផងដែរ ។ រីឯគ្រូបង្រៀនស្រវឹងស្រានេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ពលរដ្ឋបាននាំគ្នាលើកឡើងថា មានតួនាទីជាគ្រូបង្រៀនបើកបរបែទៅផឹកសុីឡើងស្រវឹងដល់ថ្នាក់បើកធ្លាក់ទឹកនេះសំណាងហើយដែលមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ៕ យឹម សុថាន

 

as-3 as-2 as-1 as as-4

 


ចែករំលែក៖