ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ស៊ីដេត ក្លាយជាស្តេចអុកចក្រត្រង្គអង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ក្រោយយកឈ្នះលើលោក ម៉េង សេរីសម្បត្តិ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ជា ស៊ីដេត ក្លាយជាជើងឯកស្តេចអុកចក្រត្រង្គ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោយយកឈ្នះលើលោក ម៉េង សេរីសម្បត្តិ នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥។ 

ការឈ្នះការប្រកួតអុកចក្រត្រង្គអង្គរសង្រ្កាន្ត ឆ្នាំ ២០២៥ ក៏បានផ្តល់ងារជាស្តេចអុកចក្រត្រង្គលោកដំបូងសម្រាប់ លោក ជា ស៊ី ដេត។ កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករមកពីខេត្តបាត់ដំបងរូបនេះ បានផ្តួលជើងខ្លាំងកីឡាអុកចក្រត្រង្គ និងធ្លាប់ជាស្តេចអុកអង្គរសង្ក្រាន្ត ២លើក លោក សុខ លីមហេង។

ស្ថិតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតសោត ក្រោយពីរកឃើញស្តេចអុកចក្រត្រង្គរួចមក និងការប្រគល់ពានទៅកាន់កីឡាករជ័យលាភីរួចពីសំណាក់លោក ហ៊ុន ម៉ានី ក៏មានការធ្វើពិធីដង្ហែរបង្ហាញស្តេចអុក ពីទីតាំងប្រកួតទៅកាន់ស្ពានហាល មុខប្រាសាទអង្គរវត្តផងដែរ ។ 

សូមបញ្ជាក់ថា ៖ នៅខេត្តកំពត ការប្រកួតអុកចត្រង្គ ជាកម្មវិធី១នៅក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើន នៃព្រឹត្តិការណ៍កំពតសង្ក្រាន្ត ប៉ុន្តែអ្វីដែលប្លែក ការប្រកួតអុកចត្រង្គនេះ មានការប្រើមនុស្សឱ្យសម្តែងធ្វើជាកូនអុក ហើយដើរលើក្រឡាអុកផ្ទាល់។ តាមការបញ្ជាក់ពីអ្នកផ្តួចផ្តើមគំនិតរៀបចំការប្រកួតថា ដើម្បីអភិវឌ្ឍកីឡាអុកចត្រង្គ នៅខេត្តកំពតឱ្យកាន់តែប្រសើរ ពិសេសសម្រាប់ទាក់ទាញទេសចរ ក្នុងឱកាសចូលឆ្នាំថ្មីផង ខណៈដែលម្ចាស់ជ័យលាភីជើងឯកថា អុកមានប្រយោជន៍ច្រើនដល់សុខភាព ផ្នែកគំនិតបញ្ជា និងចិត្តសាស្ត្រ។

អភិបាលស្រុកបន្ទាយមាស លោក នូ ច័ន្ទដា បានប្រាប់ឱ្យដឹងថា កីឡាអុកចត្រង្គនៅខេត្តកំពត នារយៈពេលចុងក្រោយនេះ មានការរីកចម្រើន ខេត្តមានសមាគមអុកចត្រង្គដល់ទៅ ៤សមាគម និងមានអ្នកលេង រាប់រយនាក់។ ប៉ុន្តែអ្វីដែលសំខាន់ក្នុងរៀបចំការប្រកួតនាពេលនេះ ដើម្បីលើកកម្ពស់កីឡាអុកចត្រង្គផង និងទាក់ទាញភ្ញៀវទេសចរផង តាមរយៈការយកមនុស្សមកដើរតួធ្ចើជាកូនអុក ហើយដើរលើក្រឡាអុកដោយផ្ទាល់។

យុវនារីដើរតួជាកូនអុក បានប្រាប់ឱ្យដឹងថា ការចូលសម្តែងជាកូនអុកមិនពិបាកហាត់សមទេ  សមតែ១ព្រឹក ក៏អាចចូលសម្តែងបាន។ ការសម្តែងជាកូនអុក ប្លែកហើយសប្បាយ និងបានធ្វើឱ្យទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង។

ចំណែកម្ចាស់ពានជើងឯងការប្រកួតអុកចត្រង្គកំពតសង្ក្រាន្ត លោក លី តេង មកពីក្លិបសហព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពត បានថ្លែងអំណរគុណដល់អភិបាលខេត្ត ក៏ដូចជាក្រុមការងាររៀបចំកំពតសង្ក្រាន្ត ដែលបានបញ្ជូលការប្រកួតអុកចត្រង្គ ហើយថែមទាំងមានមនុស្សមកសម្តែងជាតួកូនអុកបន្ថែមទៀត។  ការធ្វើបែបនេះពិតជាបានលើកស្ទួយកីឡាអុកខ្លាំងមែនទែន។

លោកថា កីឡាអុកជួយច្រើនណាស់ ដល់សុខភាពអ្នកលេង ហើយសង្ឃឺមថាយុវជនជំនាន់ក្រោយ មានសមត្ថភាពខ្ពស់ក្នុងលេងអុកចត្រង្គ ដើម្បីបន្តអភិវឌ្ឍកីឡានេះឱ្យកាន់តែប្រសើរ។ សូមបញ្ជាក់ថា ក្នុងកម្មវិធីកំពតសង្ក្រាន្ត សម្រាប់ថ្ងៃទី២ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏នឹងមានការប្រកួត និងសម្តែងគុនខ្មែរ និងគុនល្បុកត្តោជូនទេសចរទស្សនាផងដែរ នៅបរិវេណបញ្ជរភូមិយុវជនខាងមុខសាលាខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖