ភ្នំពេញ ៖ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ។ នេះជាការ សន្យារវាង មិត្ត ចាស់ ។
ក្នុងជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិន បាន រំឭក ជាពិសេសអំពីដំណើរ ទស្សនកិច្ច របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ ប្រទេសចិន ក្នុង ឆ្នាំ ២០២០ ក្នុង បរិបទជំងឺកូវីដ-១៩ ។ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី ១៧ ខែមេសា ។ ដំណើរ ទស្សន កិច្ច លើកនេះ នឹង ជំរុញ ឱ្យ ប្រទេស ចិន និង កម្ពុជា សរសេរ រឿងរ៉ាវ ថ្មី នៃ ចំណង មិត្តភាព ដែកថែប ។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅពេល អញ្ជើញ ទៅដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping បានចូលគាល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ ព្រះមហាក្សត្រី បានអញ្ជើញលោក Xi Jinping អង្គុយលើកៅអីដែលព្រះករុណ សម្តេចព្រះ នរោត្តម សីហនុ តែងតែគង់ពេល នៅមានព្រះជន្ម ។ បន្ទាប់ពីទ្រង់ យាង ចូល ទិវង្គត កៅអីនេះ ត្រូវបាន រក្សាទុកដោយព្រះរាជវង្សានុវង្ស ។
បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត ឡើង កាន់មុខតំណែង ជា នាយករដ្ឋមន្ត្រី កម្ពុជា នៅឆ្នាំ ២០២៣ មិនដល់មួយខែ ផង សម្តេច បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងក្នុង ដំណើរ ទស្សនកិច្ចជាផ្លូវការ ហើយសម្តេច បានគូសបញ្ជាក់ថា សម្តេចនឹងបន្តអនុវត្តគោលនយោបាយមេត្រីភាពចំពោះប្រទេសចិនយ៉ាងរឹងមាំ ដើម្បី ពង្រឹងមិត្តភាពរវាងកម្ពុជា និងចិនបន្ថែមទៀត ។
ប្រទេសកម្ពុជាមានពាក្យ មួយឃ្លាថា “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”។ នៅខែឧសភា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឈ្មោះផ្លូវមួយក្នុងរាជធានីភ្នំពេញថា “មហាវិថី Xi Jinping ” ដើម្បីថ្លែងអំណរគុណដល់លោក Xi Jinping ប្រធានរដ្ឋ ចិនដែល បានរួមចំណែកជាប្រវត្តិសាស្ត្រចំពោះការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។
ក្នុងពិធីដាក់ឈ្មោះផ្លូវនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងការជំរុញពីលោក Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិនបានឈានចូលដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ខែមេសា ឆ្នាំ ២០១៧ ពិធី ផ្សព្វផ្សាយ សៀវភៅ《លោក Xi Jiping អភិបាលកិច្ចជាតិ 》 ភាសា ខ្មែរ ភាគ ទី ១ បាន ប្រារព្ធ ធ្វើ នៅ ទីក្រុង ភ្នំពេញ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីសម្ពោធនេះ ។
សម្តេច ហ៊ុន សែន បាន ស្នើឱ្យមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងបញ្ញាវន សិស្សានុសិស្ស អានសៀវភៅដោយយកចិត្តទុកដាក់ និងយកបទពិសោធ ទៅអនុវត្តក្នុងការងារជាក់ស្តែង ដើម្បី ជំរុញការអភិវឌ្ឍរបស់កម្ពុជា ។
សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា លោក Xi Jinping ប្រធានរដ្ឋចិន គឺជាឥស្សរជន ដ៏អស្ចារ្យ និងជាអ្នកដឹកនាំមួយរូបដែលអាចដឹកនាំ ប្រទេសចិនឱ្យ ទទួល ការ អភិវឌ្ឍ ។ សម្តេច ហ៊ុន សែន បានថ្លែងថា “រាល់គំនិតដែលលោក Xi Jinping បានលើកឡើង ដូចជាគំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ” និងគំនិតផ្តួចផ្តើម សាកលធំៗទាំងបីបានផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល អនាគតកាល ។ តើមេដឹកនាំ រូបណា ដែល មាន ចក្ខុវិស័យ បែប នេះ? “៕
ប្រភព ៖ «CCFR China state-controlled media »