ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារគំនិតអាមេរិកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំនេះមានលទ្ធភាពធ្លាក់ក្នុងភាពជាប់គាំង

ចែករំលែក៖

  អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៥ ខែមេសា វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច អន្តរជាតិ Peterson ដែលជា ធនាគារគំនិតអាមេរិកបានប្រកាសទិន្នន័យស្តីពីការព្យាករណ៍សេដ្ឋកិច្ច ក្នុង ឆមាសទីមួយឆ្នាំនេះ បង្ហាញ ឱ្យឃើញថា ដោយសាររងផលប៉ះពាល់ពីភាពមិនប្រាកដប្រជានៃគោលនយោបាយ បានជា កំណើនសេដ្ឋកិច្ច អាមេរិកឆ្នាំ ២០២៥ មាន លទ្ធភាពធ្លាក់ក្នុងភាពជាប់គាំង ហើយ លទ្ធភាពនៃការ ធ្លាក់ក្នុងភាពថមថយក្នុងរយៈពេល ១២ ខែខាងមុខ មានដល់ទៅ ៤០%។

      គេហទំព័រ «CCFR China state-controlled media » ធនាគារគំនិតនេះ បាន ព្យាករណ៍ថា ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ល្បឿនកំណើននៃ GDP របស់អាមេរិកមានត្រឹមតែ ០,១% ប៉ុណ្ណោះបើធៀបនឹង រយៈពេលដូច គ្នានៃឆ្នាំទៅ សន្ទស្សន៍តម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ (PCE) បានកើនឡើង ៤,០% ខ្ពស់ជាងទំហំ កំណើន ប្រចាំត្រីមាសទី ៤ នៃឆ្នាំទៅដែលមានត្រឹមតែ ២,៥%។

      គេហទំព័រ «CCFR China state-controlled media » លោក Adam S.Posen ប្រធាន វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច អន្តរជាតិ Peterson បាន ថ្លែងថា បើតាមការព្យាករណ៍របស់លោក ផ្ទាល់ លទ្ធភាពដែល សេដ្ឋកិច្ច អាមេរិកធ្លាក់ក្នុងភាពថមថយបាន ឡើងដល់ ៦៥%។ លោកថា យើងកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរ ពីឫសគល់នូវ ប្រព័ន្ធគោលនយោបាយ សេដ្ឋកិច្ចរបស់ អាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖