ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល:ឆ្លៀតពេលសំរាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ និងដោះស្រាយសំណូមជូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរក្រុមការងារក៍បាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។

សកម្មភាពមនុស្សធម៍របស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើនភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិពពាលខែទី២ ឃុំដីឥដ្ឋ មានប្រជាពលរដ្ឋចូលរួមចំនួនជាង៤០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា ដោយពិនិត្យឃើញ ថា គ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ២០ គីឡូ ក្រាម គ្រួសារខ្លះទៀតអត់មានលទ្ធភាពព្យាបាលជំងឺ ត្រូវបានលោកប្រធានក្រុមការងារជួយដោះស្រាយថ្លៃេវ៉ាព្យាបាលផងដែរ ។

ជួបជាមួយអ្នកភូមិពពាលខែទី២ លោកម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមតិសំណេះសំណាលនិងផ្តាំផ្ញើអោយបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បំរើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។ ចំណែកគណបក្សផ្សេងបានត្រឹមតែ..ថា…សន្យាចោលៗ…. និយាយអោយខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ… ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាអោយបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយ…. គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ចំណែកក្រុមការងារគឺជាអ្នកបំរើប្រជាពលរដ្ឋ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរប្រជាពលរដ្ឋបានលើកជាសំណូមពរ… ស្នើសុំតបណ្តាញទឹកស្អាត់ សុំដោះស្រាយបង្គោលភ្លើង ស្នើសុំធ្វើផ្លូវលំ បញ្ហាបរិស្ថាននៅក្នុងភូមិបង្កឡើងដោយអ្នកចិញ្ចឹមជ្រូក ស្នើសុំធ្វើបង្គន់អនាម័យ និងស្នើសុំជួសជុលផ្ទះ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា និងធ្វើការដោះស្រាយជូនប្រជា ពលរដ្ឋទៅតាមសំណូមពរ ។

ជាមួយគ្នានេះដែរលោកប្រធានក្រុមការងារបានជំរុញអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ៕ សណ្តោស

 

7 6 5 4 3 2 1 8


ចែករំលែក៖