ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថណ្ឌពោធិ៍សែនជ័យ បើកការសើបអង្កេត រហូតឈានទៅដល់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះអត់លេខផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ទី១ ឈ្មោះ ញឹក ពីណុល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបសន្តិសុខ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ឃុំត្រពាំងព្រីង ស្រុករមាហែក ខេត្តស្វាយរៀង ទី២ឈ្មោះប៉ន អួច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេការក្លឹបអិចសូន ស្នាក់នៅកន្លែងកើតហេតុ ។

លោកស៊ន កែវវណ្ណធី មេបញ្ជាក់រង កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបលោកបានដាក់កម្លាំងតាមដាន ស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខណៈកំពុងសម្ងំនៅក្នុងផ្ទះ ។

លោកបានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ ដកហូតថ្នាំញៀនក្រាមសថ្លាចំនួនសរុប២៥កញ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងមួយ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថបានបញ្ជូនទៅការិយាល័យក្រុងដើម្បីចាត់ការតាមនិតិវិធី ៕ សុខាសែនជ័យ

 

image2 image1 image3


ចែករំលែក៖