ខេត្តកំពត៖ នាយឧត្តមសេនីយ៍ គន់ គីម បានឆ្លៀតឱកាសក្នុងថ្ងៃឈប់សំរាករបស់មន្ត្រីរាជការទូទៅ ចុះសាកសួរសុខទុក្ខនិងស្វែងយល់ពីជីវភាពរស់នៅរបស់បងយោធិនពិការនៅមណ្ឌលពិការ៣១៧ តាកែនកោះស្លា នាយឧត្តមសេនីយ៍ បានក្រើនរំលឹកដល់ បងប្អូនយោធិនពិការខិតខំដាំដំណាំនិងចិញ្ចឹមសត្វទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើបាន ដើម្បីរកប្រាក់កំរៃបំពេញបន្ថែមលើថវិកាដែររដ្ឋាភិបាលបានផ្តល់ជូន ។
តាមរយៈការចុះពិនិត្យដោយផ្ទាល់ របស់ឧត្តមសេនីយ៍ ឈៀ ស៊ីដារា ប្រធានសអកខេត្តកណ្តាល នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សអក បានគោរពស្នើសុំសម្តេចតេជោ ផ្តល់ផ្ទះ១ខ្នង ជូនដល់អតីតយុទ្ធជនដែលជាជនពិការឈ្មោះ សែម ធី នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ។
បន្ទាប់មកក្រុមការងារបានបន្តទៅពិនិត្យការសាងសង់ផ្ទះដែលជាអំណោយសម្តេចតេជោ ជូនគ្រួសារអតីតយុទ្ធជន ស្រុកស្អាង និង ស្រុកកោះធំ ដែលគិតមកដល់ថ្ងៃនេះលទ្ធផលសាងសង់សំរេចបាន៨០%ហើយ ដោយឡែកផ្ទះអតីតយុទ្ធជនស្រុកកណ្តាលស្ទឹង បាននឹងចាប់ផ្តើមដំណើរការសាងសង់ហើយ ៕