ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ សភាអាមេរិកអនុញ្ញាតឲ្យជនរងគ្រោះថ្ងៃទី១១ កញ្ញាប្តឹងប្រទេសសាវឌីអារ៉ាប៊ី

ចែករំលែក៖

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ច្បាប់ S 2040 ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ត្រូវបានសភាអាមរិកអនុម័តចូលជាធរមាន។ ច្បាប់ខាងលើនឹងជួយដល់ជនរងគ្រោះរំសាយនូវ គំនាបផ្លូវចិត្តក្នុងឱកាសគម្រប់ខួប១៥ឆ្នាំថ្ងៃវាយប្រហារ១១កញ្ញា។ ប៉ុន្តែច្បាប់ខាងលើនឹងធ្វើឲ្យមានទំនាក់ទំនងតានតឹងជា មួយសម្ពន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតដែលជា ប្រទេសមានភេរវករ១៥-១៩នាក់ចូលរួម វាយប្រហារថ្ងៃទី១១កញ្ញា។

ភេរវករពី១៥ទៅ១៩នាក់ជាជនជាតិសាវឌីអារ៉ាប៊ីបានចូលរួមក្នុងការវាយ ប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ ប៉ុន្តែ រដ្ឋាភិបាលប្រទេសនេះបានច្រាលចោលថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ ទន្ទឹមនឹងនោះសាវឌីអារ៉ាប៊ីក៏បានប្រឆាំងនឹងការចោទប្រកាន់ថាបានជួយដល់ក្រុមភេរវកម្មនោះផងដែរ។
១៥ឆ្នាំនៃព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម១១កញ្ញាអាមេរិកនៅតែប្រឈមមុខនឹង ក្រុមភេរវកម្ម គម្រប់ខួប១៥ឆ្នាំនៃការវាយប្រហារទៅលើអគារពាណិជ្ជកម្មពិភពលោកនៅអាមេ រិក។ មកទល់ពេលនេះអាមេរិកនៅតែមិនទទួលបានសុវត្ថិភាពនៅឡើយហើយពី មួយថ្ងៃទៅមួយថ្ងៃពលរដ្ឋអាមេរិកកាន់តែបាត់បង់សិទ្ធិសេរីភាពដោយសារតែការស៊ើបអង្កេតទូទាំងប្រទេសពីក្រសួងចារ កិច្ចអាមេរិកទាំងក្នុង និងក្រៅប្រទេស។ ការ ស៊ើបអង្កេតនោះធ្វើឱ្យអាមេរិកប្រឈមនឹងបញ្ហាជាច្រើនដោយសារតែការខិតខំទប់ស្កាត់ព្រឹត្ដិការណ៍ដូចថ្ងៃទី១១ កញ្ញា កើត ឡើងសាជាថ្មីម្ដងទៀត ។

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ក្រុមភេរវករ១៩នាក់បានប្លន់យន្ដហោះដឹកអ្នក ដំណើរដល់ទៅ៤គ្រឿងក្នុងពេលតែមួយសម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗ នៅក្នុងទឹកដីអាមេរិក។ ការវាយប្រហាររបស់ ពួកភេរវករបានសម្លាប់មនុស្សប្រមាណ៣ពាន់នាក់មកពី៩០ប្រទេសផ្សេងគ្នាសុទ្ធសឹង តែជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់។ ការ វាយប្រហារនោះដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់អាមេរិក ពិសេសទៅលើវិស័យ សេដ្ឋកិច្ច នយោបាយរបស់ប្រទេសមហា អំណាចទី១នៅលើពិភពលោក។ ទោះបី រយៈពេល១៥ឆ្នាំកន្លងមក ប៉ុន្ដែនៅមាន ចំណុចមួយចំនួនអាមេរិកនៅមិនទាន់លាត ត្រដាងឱ្យបានច្បាស់ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ ១១កញ្ញា ។
១៥ឆ្នាំក្រោយការវាយប្រហារភេរវកម្មសង្គមអាមេរិកមានការផ្លាស់ប្ដូរជាច្រើន។ នៅមុនថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ អាមេរិក មិនដែលចាត់ទុកក្រុមខ្មាន់កាំ ភ្លើងអ៊ិស្លាមឬក្រុមភេរវករជាអាទិភាពក្នុងការកម្ចាត់នោះឡើយ ប៉ុន្ដែក្រោយអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបាត់ស្រមោលដោយ សារស្នាដៃរបស់ក្រុមភេរវករអាមេរិកបានចាត់ទុកក្រុមនេះជាគោលដៅតែមួយគត់ក្នុង ការកម្ចាត់។

ក្រោយរយៈពេល១៥ឆ្នាំនៃសង្គ្រាម ប្រឆាំងភេរវកម្មទឹកដីអាមេរិកនៅមិនទាន់ទទួលបានសុវត្ថិភាពពេញលេញនៅឡើយ។ ពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នជាង ពេលណាៗទាំងអស់។ កម្លាំងប្រយុទ្ធ ប្រឆាំងភេរវកម្មបានដាក់ពង្រាយនៅគ្រប់ ទិសទីចាប់តាំងពីស្ថានីយរថភ្លើង និងអាកាស យានដ្ឋានរហូតដល់ទីតាំងសំខាន់ៗ។

ទោះបីពេលនេះក្រុមភេរវករអាល់កៃដាបានចុះថយ ហើយមេដឹកនាំដ៏ល្បីល្បាញ ដែលអាមេរិកតាមចាប់ខ្លួនជាច្រើនឆ្នាំ អូ សាម៉ា ប៊ីនឡាដេន ក៏ត្រូវបានសម្លាប់នៅ ក្នុងប្រទេសប៉ាគីស្ថាន។ ការសម្លាប់មេដឹកនាំអាល់កៃដាធ្វើឱ្យអាមេរិក និងប្រទេសជាច្រើននៅលើពិភពលោកមានភាពសប្បាយ រីករាយយ៉ាងខ្លាំងហាក់បី ដូចជាបានដក បន្លាយ៉ាងមុតស្រួចចេញពីរាងកាយ។ ភាពសប្បាយរីករាយមិនបានស្ថិតស្ថេរយូរ អង្វែងនោះឡើយ ពេលនេះក្រុមអ៊ិស្លាម បង្កើតទឹកដីដែលហៅកាត់ថា IS បានបង្ហាញ ខ្លួនហើយមានសភាពគ្រោះថ្នាក់សាហាវជាងក្រុមអាល់កៃដាទៅទៀត។

ក្រុមអ៊ិស្លាមIS មិនត្រឹមតែវាយប្រហារ តាមផ្លូវងងឹត ឬវាយប្រហារអត្ដឃាតដូច សកម្មភាពរបស់អាល់កៃដានោះឡើយ គឺ ក្រុមនេះថែមទាំងវាយប្រហារដោយបើក ចំហវាតទីដណ្ដើមយកទឹកដីមកគ្រប់គ្រងទៀតផង។

កាលពីសបា្ដហ៍កន្លងមកមេដឹកនាំក្រុម អាល់កៃដាលោក Ayman al Zawah riri បានប្រកាសថា ក្រុមរបស់ខ្លួននឹងពង្រីក ទីតាំងធ្វើសកម្មភាពឆ្ពោះទៅកាន់ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ បើទោះបីក្រុម នេះពង្រីកទីតាំងធ្វើសកម្មភាពក្តី ប៉ុន្ដែក្រុមនេះមិនអាចរួចផុតពីយុទ្ធនាការប្រឆាំងភេរវកម្មរបស់អាមេរិកដែលដាក់ពង្រាយគ្រប់ទិសទីជុំវិញពិភពលោកនោះទេ។ ក្រោយថ្ងៃ ទី១១ កញ្ញា ២០០១ អាមេរិកបានជំរុញឲ្យបណ្ដាប្រទេសសម្ពន្ធមិត្ដបង្កើតក្រុមពិសេស សម្រាប់ប្រឆាំងក្រុមភេរវកម្មដោយមានទាំង សកម្មភាពស៊ើបការណ៍សម្ងាត់ទៀតផង។ ទាំងនោះហើយដែលធ្វើឱ្យក្រុមអាល់កៃដាមិនអាចធ្វើសកម្មភាពដូចកាលពីមុនបានទៀតឡើយ។
បច្ចុប្បន្នអាមេរិកបានសិក្សាថា ក្រុម អាល់កៃដាស្ថិតនៅលំដាប់ទី២ ចំណែក ក្រុម ISIL ឈរលំដាប់ទី១ ដែលអាមេរិក ត្រូវតែកម្ចាត់នៅពេលដ៏ខ្លីខាងមុខនេះ។
នៅថ្ងៃគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ កន្លងមកប្រធានាធិបតី អូបាម៉ា បាន ប្រកាសថា នឹងលើកឡើងនូវគម្រោងវាយ ប្រហារទៅលើក្រុមអ៊ិស្លាម IS ប៉ុន្ដែគម្រោង វាយប្រហារនេះធ្វើឡើងដោយមានការ ចូលរួមពីបណ្ដាប្រទេសនៅជុំវិញពិភពលោក។ កន្លងមកទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រី សូសាន រ៉ាយ ក៏បាន ស្នើដល់ប្រធានាធិបតីចិន ស៊ី ជីនពីង ចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ិស្លាមពង្រីក ទឹកដីISផងដេរ។

ជារៀងរាល់ឆ្នាំអាមេរិកមានការប្រុង ប្រយ័ត្នយ៉ាងខ្លាំងនូវសន្ដិសុខនាថ្ងៃទី១១ ខែកញ្ញា ពីព្រោះក្រុមភេរវករតែងតែជ្រើសរើសយកថ្ងៃនេះសម្រាប់វាយប្រហារទៅលើទីតាំងនានារបស់អាមេរិកដោយពួកគេចាត់ទុកថា ជាថ្ងៃជោគជ័យបំផុតសម្រាប់សកម្មភាពវាយប្រហារ។

កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៣ ក្រុម ភេរវករក៏បានវាយប្រហារលើស្ថានទូតអាមេរិកនៅប្រទេសលីប៊ីសម្លាប់អគ្គរដ្ឋទូតអាមេរិកផងដែរ ។

រយៈពេល១៣ឆ្នាំកន្លងមកហើយ ប៉ុន្ដែព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរ វកម្មមុន និងក្រោយថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ អាមេរិកនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយបើទោះជាសភាអាមេរិកស្នើដល់រដ្ឋាភិបាលឲ្យប្រកាសពីព័ត៌មានពិត។ សាច់ញាតិគ្រួសារជនរងគ្រោះក៏បានស្នើឲ្យប្រកាសជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធ។ ក្រុមចារកម្មអាមេរិកសរុបបានទិន្នន័យពាក់ព័ន្ធនឹងសកម្មភាពវាយ ប្រហារភេរវកម្មមាន២៨ទំព័រ ហើយបាន រក្សាការពារយ៉ាងតឹងតែងមិនប្រកាសជាសាធារណៈនោះទេ។ មានសំណើជាច្រើនបានស្នើដល់អាមេរិកបញ្ជាក់ពីការពិតដោយ មានពាក្យចចាមអារ៉ាមថា ការវាយប្រហារ ភេរវកម្មថ្ងៃទី១១ កញ្ញា ពាក់ព័ន្ធនឹងរដ្ឋា ភិបាលជាច្រើននៅលើពិភពលោក។

ដោយការមិនហ៊ានប្រកាសព័ត៌មាន ពិតពីរដ្ឋាភិបាលអាមេរិកនេះហើយទើបធ្វើឱ្យប្រទេសជាច្រើនដែលជាសត្រូវអាមេរិកចាត់ទុកថា សកម្មភាពវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា គ្រាន់តែជាឆាកល្ខោនរបស់ រាជរដ្ឋាភិបាលអាមេរិកបង្វែរមតិនៅជុំវិញពិភពលោកប៉ុណ្ណោះ។ កន្លងមកអតីត ប្រធានាធិបតីអុីរ៉ង់លោក អាមេត ឌីណេ ចាត ចោទប្រកាន់ថា សកម្មភាពវាយប្រហារ ថ្ងៃទី១១ កញ្ញា គ្រាន់តែជាឈុតឆាកសម្ដែង របស់អាមេរិកប៉ុណ្ណោះ។

នៅពេលនេះក្រុម IS បានលេចមុខ គំរាមកំហែងដល់ពិភពលោកបានធ្វើឱ្យ មានសំណួរជាច្រើនបានចោទសួរឡើងពីការពិតនៅពីក្រោយក្រុមនេះ។ អតីត មេដឹកនាំគុយបាលោក ហ្វីដែល កាស្ដ្រូ ក៏បានចោទប្រកាន់អាមេរិក និងអុីស្រា អែលថា ជាអ្នកបង្កើតក្រុមនេះឡើងដើម្បីគំរាមកំហែងពិភពលោក៕ ម៉ែវ សាធី

11-9


ចែករំលែក៖