ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តនឹងកូនមានសតិមិនគ្រប់ បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត ៈ បុរសម្នាក់សង្ស័យថា តូុចចិត្តនឹងកូនមានសតិមិនគ្រប់ ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសរងគ្រោះឈ្មោះ ស្នា ង៉ា ហៅខាត់ ចាន់រិទ្ធអាយុ២៩ឆ្នាំ មុខរបជាកម្មករសំណង់ ប្រពន្ធឈ្មោះយឹម សំ អាយុ៣៣ឆ្នាំ មានកូនបន្ទុក១នាក់ឈ្មោះស្នា រស្មី អាយុ២ខូប នៅភូមិ សង្កាត់ កើតហេតុខាងលេី ។

បើតាមអះអាងពីស្រ្តម្នាក់ឈ្មោះស្នា ចំរើន អាយុ៣៨ឆ្នាំ ថា ប្អូនប្រុសរបស់
គាត់បានចេញពីផ្ទះប្រហែលជាម៉ោង
៩យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ មិនដឹងទៅ
ណា បើទោះក្រុមគ្រួសារដើររកក៏រកមិនឃើញ ។

ប្រភពបន្តថា លុះព្រឹកឡើងថ្ងៃទី១១ ខែ ឆ្នាំ ដដែលប្រពន្ធជនរងគ្រោះដើររក ប្រទះឃើញប្ដី
ចងកសម្លាប់ខ្លួននឹងខ្សែអង្រឹង ភ្ជាប់នឹងដើមសំបូរក្នុងដីឡូត៍ ស្ថិតក្នុងភូមិកើតហេតុ ។ ស្រ្តីរូបនេះបញ្ជាក់ថា មុនកើតហេតុ ប្អូនរបស់គាត់ ក្រោយពីប្រពន្ធបង្កើតកូនប្រុស១ឈ្មោះខាងលើនោះ ប្អូនប្រុសរបស់គាត់ តែងតែមានទឹកមុខស្រងូតស្រងាត់មិនសប្បាយចិត្ត លុះដល់យប់កើតហេតុ
ប្រពន្ធឆោឡោរកមិនឃើញ លុះព្រឹក
ឡើងប្រពន្ធដើររកឃើញនៅដីឡូត៍ខាងលើ ។

ក្រោយពីកើតហេតុ សត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតសហការជាមួយវេជ្ជបណ្ដិតក្រុង បានធ្វើ
កោសល្យវិច័យ រូចរាល់ សពរងគ្រោះ
ពិតជាស្លាប់ដោយសារចងក សម្លាប់
ដោយខ្លួនឯងមែន ដោយពិនិត្យលើដងខ្លួនសពមិនមានស្លាកស្នាមអ្វីគួរសង្ស័យជាអំពើឃាតកម្មឡើយ ។

សពរងគ្រោះ ត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ វណ្ណា

img-20160911-wa0008

img-20160911-wa0004img-20160911-wa0003

img-20160911-wa0002

 

 

 

 


ចែករំលែក៖