ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិននិងភាគីខ្មែរ ករណីហិង្សានៅចំណុច ខុនដូ ដឺព្រិច បញ្ចប់ដោយសន្តិវិធីមិនមានការប្ដឹងផ្ដល់គ្នាបន្តទៀតទេ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សម្ថកិច្ចនៅព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ មានករណីហិង្សា នៅចំណុចអគារខុនដូ ដឺព្រិច ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និងជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ ។

បន្ទាប់ពីមានករណីហិង្សាកើតឡើងរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច។

បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖