ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានជនខិលខូចលួចយករូបនិងឈ្មោះលោកទៅបង្កើតអខោននិងផេកក្លែងបន្លំ ច្រើនដង ហើយលោកស្នងការក៏សំណូមពរឱ្យបញ្ឈប់សកម្មភាពនោះទៅ តែជនខិលខូចបានលួចយករូបនិងឈ្មោះលោកទៅបង្កើតអខោននិងផេកក្លែងបន្លំ ដោយគឃ្លើន អាចនិយាយបានថា ៖ «បែបចង់ចូលសម្រាន្តនៅពន្ធនាគារហើយមើល៍ទៅ»!
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តបង្ហោះជូនជាដំណឹងឱ្យជនខិលខូចឈប់ទៅ ! ដោយលោកបង្ហោះថា ៖ ខ្ញុំបាទសូមជម្រាបជូនពុកម៉ែ ពូមីងបងប្អូន ក្មួយៗ មេត្តាជូនជ្រាបថា ក្នុងមួយរយៈនេះមានជនខិលខូចបានលួចយករូបនិងឈ្មោះខ្ញុំទៅបង្កើតអខោននិងផេកក្លែងបន្លំ ច្រើនដងហើយបាទ។
ខ្ញុំស្នើសុំឱ្យបញ្ឈប់ធ្វើនៅទង្វើបែបនេះតទៅទៀតទៅបានទេណាបាទ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច