ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការ គាំទ្រ និងលើក ទឹកចិត្ដ ដល់ វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៏សង្គម និងលើកកំពស់កំរិតជីវភាព ប្រជាពលរដ្ឋ ឲ្យទទួលបានធូធារ និង រីក ចម្រើន ទៅថ្ងៃអនាគត ខណៈប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ អ្នក វិនិយោគ ទុនបរទេស មក បោះទុន វិនិ យោគលើគ្រប់វិស័យ នៅកម្ពុជា ។លោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែប នេះ ខណៈលោកស្រី ចូលរួម ជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផលិតផល អាហារបំប៉ន់សុខភាព ដែលគ្មានសាធាតុ ជាតិគីមី និងសម្ភារៈ កសិកម្ម នៅកម្ពុជា របស់ក្រុមហ៊ុន យូភីអិលអឹមអិល គ្រុបខេមបូឌា នៅទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅខាងជើងផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី ១១ កញ្ញា ឆ្នាំ២០១៦ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ដោយសង្កេតឃើញថា ប្រជាជនកម្ពុជា សព្វថ្ងៃ បានរងនូវផលប៉ះពាល់លើសុខភាព យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាព ដែលបណ្តាល មកពីម្ហូបអាហារមួយចំនួន ដែល ពួកគាត់កំពុងទទួលទានសព្វថ្ងៃ សំបូរទៅដោយសារជាតិគីមី ទើបថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធ ឲ្យ ក្រុមហ៊ុនយូភី អិល អឹល អិល គ្រុបខេមបូឌា ធ្វើការវិនិយោគ លើវិស័យម្ហូបអាហារ ដែលផ្តោតទៅលើ សុខភាពអតិថិជនជាចំបង សុខភាព រុក្ខជាតិធម្មជាតិ ព្រោះសុខភាព សំខាន់ស្មើនិងអាយុជីវិត ។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន បានកោតសរសើរដល់ នាយិកាក្រុមហ៊ុន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ បណ្តាក់ទុនផ្នែកលក់ផលិតផលទ្រទ្រង់សុខ ភាពនេះ ដែលជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយ:ការផ្តល់ចំណូលពន្ឋ និងផ្តល់ការងារដល់ប្រជាជនខ្មែរផងដែរ។
ជាមួយគ្នានោះដែរ លោក អ៊ុង ផល្លា អគ្គនាយក ក្រុមហ៊ុនយូភីអិលអឹលអិល គ្រុបខេមបូឌា បានឲ្យដឹងថា៖ ក្រុមហ៊ុនលោក បាន នាំចូលអាហារបំប៉នសុខភាព ណាណូ មកពីប្រទេសអាល្លឺម៉ង់ ម៉ាស៊ីនឆុងកាហ្វេធម្មជាតិព្រីម្ញៀម មកពីប្រទេសកូរ៉េ និងប្រភេទថ្នាំវីតាមីនម្យ៉ាង ឈ្មោះ គ្រីល ដុកទ័រ ប្រូហ្វេសិនណល់ មកពីអាមេរិក ដែលជំនួយខួរក្បាល ស្បែក សន្លាក់ បេះដូង ជំនួយភ្នែក ព្រមទាំងភេសជ្ជ:ប៉ូវកម្លាំង ហេដស៊ុត ជាពិសេស សាប៊ូ ព្រហ្មចារីយ៍ ដែលជាផលិតផលសម្រាប់ស្ត្រី មានសារប្រយោជន៍ ជួយបន្តឹងកោសិការកន្លែងសំខាន់ឲ្យតឹងណែន ប្រឆាំងបាក់តេរី បំបាត់ក្លិន រមាស់ និងការពារ ជំងឺមហារីកស្បូនជាដើម ដែលក្រុមហ៊ុន យូភីអិលអឹលអិល គ្រុបខេមបូឌា បាននាំចូល ហើយបាននិងកំពុងចរាចរលើទីផ្សារសព្វថ្ងៃនេះ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនយូភី អិល អឹល អិល គ្រុបខេមបូឌា នៅបាននាំផលិលផលចម្រុះទឹកស្អាត ដែល មានលក្ខណ:ងាយ ស្រួលដល់អតិថិជន ហើយធុងចម្រុះទឹកស្អាត នេះ ជួយលើកស្ទួយអនាម័យសុខភាព ពិសេស ជួយកាត់បន្ថយ ភាពក្រីក្រប្រជាជនផងដែរ ដោយហេតុថា ធុងចម្រុះទឹកស្អាតនេះ តម្រូលឲ្យអតិថិជន ឬបងប្អូនប្រជាពលរដ្ឋ ដាក់ ប្រាក់រៀលតែ ២០០រៀល ប៉ុណ្ណោះ ស៊កចូលទៅក្នុងប្រអប់ទូនោះនឹងធ្លាក់ដបទឹក មួយដប ភ្លាមៗ ៕ សំរិត