ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លង់ទឹកស្លាប់នៅទំនប់២០ ឧសភា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលជនរងគ្រោះ រួមជាមួយមិត្តភក្តិ នាំគ្នាទៅលេងទឹក ហើយបានរបូតពោងកង់ឡានចេញពីខ្លួន បណ្តាលឲ្យហូរកួចជនរងគ្រោះលង់ស្លាប់តែម្តង ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅទំនប់២០ ឧសភា ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ដែលមានព្រំប្រទល់ជាប់នឹងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកអ៊ុំ ប៊ុនធឿន នាយរងប៉ុស្តិ៍មេលំ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះមុំ វណ្ណដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិព្រាល ឃុំព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកនាយរងប៉ុស្តិ៍បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិ ដែលនៅជិតខាងគ្នាចំនួន៤នាក់ផ្សេងទៀត បានមកលេងទឹកនៅទំនប់២០ ឧសភា ហើយនៅពេលដែលកំពុងនាំគ្នាលេងទាំងអស់គ្នា នោះស្រាប់តែជនរងគ្រោះបានរបូតដៃពីពោងកងក់ឡាន ហើយត្រូវទឹកហូរកួចទៅបាត់តែម្តង ក៍នាំគ្នាផ្អើលឆោឡោឡើង នាំគ្នាចេញរកភ្លាមៗដែរ តែរកមិនឃើញ លុះរហូតដល់ម៉ោងប្រមាណជា៥ល្ងាច ទើបរកសពជនរងគ្រោះឃើញ ដែលបានហូរចុះទៅក្រោមទើរនឹងដើមត្រកួន ។

ក្រោយពីបានឃើញ សមត្ថកិច្ចបានពិនិត្យសាកសព ហើយប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ តាមការពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន  ។

គួរបញ្ជាក់ថា ទំនប់២០ ឧសភា នេះតែឆក់យកជីវិតមនុស្ស ដែលមកលេងទឹកនេះ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវវស្សានេះ ។
ប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា អ្នកមកលេងទឹកនៅទំនប់២០ ឧសភានេះ ភាគច្រើនមកលេងរួចនាំគ្នាផឹកស៊ី លុះស្រវឹងនាំគ្នាទៅលោតទឹកលេង ពេលខ្លះបាត់ស្មារតី បណ្តាលអោយទឹកកួចហូរលង់ស្លាប់តែម្តង ដូចនេះពេលទៅលេងគួរកុំផឹកគ្រឿងស្រវឹង ហើយលេងត្រូវរកកន្លែងណាដែលមានសុវត្ថិភាព ទើបអាចគេចផុតពីគ្រោះថ្នាក់ជាយថាហេតុនេះបាន ៕ ចន្ថា

aes-1 aes aes-2

 

 


ចែករំលែក៖