ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចនគរព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន ០២កញ្ចប់ និងម៉ូតូ ០២គ្រឿង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ៣ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ដែលឃាត់ខ្លួន ទី១.ឈ្មោះ ណូ សុផល អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ ឈ្មោះ ស្មាន រ៉សាត អាយុ ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ០២នាក់ មានទីលំនៅភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា, ទី៣ ឈ្មោះ សយ ធានវី អាយុ ២៣ឆ្នាំ មុខរបរ ធ្វើចំការ មានទីលំនៅភូមិព្រែកដង្ហើម ឃុំព្រែកដង្ហើម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤ ឈ្មោះ ឡេង ផលណាត់ អាយុ ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកព្រែកតាបៅ ខេត្តព្រៃវែង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានល្បាតនៅក្នុងមូលដ្ឋាន ខណៈពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះ ឃើញជនសង្ស័យទាំងនោះ ហើយបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដកហូតនៅថ្នាំញៀន ០២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ ០២គ្រឿង ទី១ ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-6948 និងទី២ ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-9757 យកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ។

តាមការឆ្លើយសារភាពពីជនសង្ស័យទាំង ០៤នាក់ បាននិយាយប្រាប់ថា ពួកគេទាំង ០៤នាក់ បានទៅទិញថ្នាំនៅម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទិញក្នុងមួយកញ្ចប់តម្លៃ ១៥០០០រៀលទៅ ២៥០០០រៀល ដើម្បីយកទៅប្រើប្រាស់នៅឯស្រុករបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ រួមនឹងវត្ថុតាង កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

 

image4 image3 image2 image1 image5


ចែករំលែក៖