ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! លោកវរសេនីយ៍ទោ ហួរ ម៉េងហួន នឹងត្រូវប្រកាសចូលកាន់ដំណែង ជាអធិការនគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការរងនគរបាលខណ្ឌទួលគោក ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌចំការមន ជំនួសលោកវរសេនីយ៍ឯក យិន សាន ដែលត្រូវចូលនិវត្តន៍។ 

ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ 

លោក ហួរ ម៉េងហួន ជាប្អូនប្រុសលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោក ហួរ ហួត អភិបាលរងខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ ៕ 

ដោយ ៖ សិលា


ចែករំលែក៖