ព័ត៌មានទាន់ហេតុការណ៍៖

Bodo/Glimtមានបញ្ហារបួសនិងរងពិន័យស្ទើរពាក់កណ្តាលក្រុមសម្រាប់ការប្រកួត Europa League

ចែករំលែក៖

ក្រុម Bodo/Glimt ប្រឈមនឹងវិបត្តិអវត្តមានកីឡាករជាច្រើនមុនការប្រកួតជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Leagueនៅក្នុងទឹកដី TOTTENHAM នៅថ្ងៃព្រហស្បតិ៍។

ម្ចាស់ជើងឯកន័រវេសគឺគ្មានកីឡាករបីនាក់រួចទៅហើយដោយសារតែត្រូវពិន័យកាតក្រហមរួមទាំងប្រធានក្រុមដ៏មានឥទ្ធិពល Patrick Berg ផងដែរ។

ប៉ុន្តែ​ពេលនេះ​ពួកគរកាន់មានបញ្ហាដោយសារ​របួស​ខ្សែការពារ​កណ្តាល Odin Bjortuft និង​ខ្សែបម្រើ​ស្លាប Ole Blomberg។ Bjortuft ដែលមានអាយុ 26 ឆ្នាំត្រូវបានបង្ខំឱ្យប្តូរចេញពីដើមតង់ទីពីរនៃការប្រកួតលីក Bodo 3-0 លើ KFUM កាលពីថ្ងៃអាទិត្យ។

ខ្សែការពារBerg អាយុ 27 ឆ្នាំត្រូវជាប់បំរាមដោយសារតែកាតលឿងច្រើនពេក រួមជាមួយនឹងដៃគូខ្សែបម្រើ Hakon Evjen និងខ្សែប្រយុទ្ធ Andreas Helmersen ។

ចំណែកក្រុមម្ចាស់ផ្ទះTottenhamលេងមិនសូវល្អឡើយប៉ុន្មានប្រកួតចុងក្រោយតែពុំមានបញ្ហារបួសរបស់កីឡាករឡើយ៕

ដោយ៖ ភារៈ


ចែករំលែក៖