ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ កើតឡើងចំនួន៦លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១១នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ស្រី០នាក់), រងរបួសសរុប១១នាក់ (ស្រី០នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី០នាក់) រងរបួសស្រាល៦នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព៥នាក់ (យប់១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន២លើក (ស្លាប់០នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ៣នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ៣នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល០នាក់) ៕
ដោយ៖ តារា