ព័ត៌មានទាន់ហេតុការណ៍៖

លោកទៀ បាញ់ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

ចែករំលែក៖

អង់គ្លេស ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងឡុងចក្រភពអង់គ្លេសដោយមានការចូលរួមពីបណ្តាប្រទេសចំនួន៧៤លើ១២៥ប្រទេសដែលបានបរិច្ចាគ កម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងនោះប្រទេសក្នុងសហគមន៍អាស៊ាន មានចំនួន៥ រួមមាន កម្ពុជា , ឥណ្ឌូនេស៊ី , ម៉ាឡេស៊ី , ថៃ និង វៀតណាម ។ ក្នុងដំណើរ ចូលរួមកិច្ចប្រជុំនោះលោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិដឹកនាំគណៈប្រតិភូក្រសួងការពាជាតិរួមមានលោកនាយ ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ និងនាយទាហានជាន់ ខ្ពស់មួយចំនួនទៀតចូលរួមក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅទីក្រុងឡុងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ ។

ពេលអញ្ជើញដល់ប្រទេសអង់គ្លេសនាល្ងាចថ្ងៃទី៧ ខែកញ្ញា លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ បានចូលរួមក្នុងពិធីលៀង សាយភោជន៍ ដែលរៀបចំដោយប្រទេសជា ម្ចាស់ផ្ទះ ហើយពីធីនេះមានការចូលរួមពីនាយករដ្ឋមន្ត្រី ប្រទេសអង់គ្លេស ។ ឱកាសនោះរដ្ឋមន្ត្រីការពារជាតិអង់គ្លេស រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក HervesLadsous អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែករក្សាសន្តិភាពក៏បានថ្លែងសុន្ទរកថាស្វាគមន៍នាពេលនោះផងដែរ ។

បន្ទាប់មកនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការ រក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិត្រូវបានដំណើរការជាផ្លូវការ ដែលកិច្ចប្រជុំនេះផ្តោតទៅលើប្រធាន បទចំនួន៣ រួមមាន៖ ទី១ការប្តេជ្ញាចិត្តរបស់ ប្រទេសបរិច្ចាគកងកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេចដោយរំលឹកឡើងវិញពីវឌ្ឍនភាពស្តីពីការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងកាលពីខែកញ្ញា កន្លងមកក្នុងទីក្រុង ញូវយ៉ក និងពិនិត្យឡើងវិញពីតម្រូវការ របស់អង្គការសហប្រជាជាតិការដាក់ចេញថ្មីៗនេះ , ទី២ ការអនុវត្តដោយផ្តោតការ បញ្រ្ជាបស្រីក្នុងគ្រប់ផ្នែកក្នុងតំបន់បេសកកម្ម ដោយដើរតួនាទីជានគរបាល យោធា អ្នកសង្កេតការណ៍ នាយសេនាធិនាធិការ និងជាមេបញ្ជាការសេនាធិការផងដែរ ។ ដោយឡែកប្រធានបទទី៣កិច្ចប្រជុំបាន សង្កត់ធ្ងន់លើដំណើរការប្តេជ្ញាចិត្តតាម រយៈការធ្វើឲ្យប្រសើរឡើងចំពោះផែនការហ្វឹកហ្វឺនការអនុវត្តផ្ទាល់ក្នុងតំបន់បេសកកម្មយន្តការការ ដកស្រង់បទពិសោធន៍ និង សមត្ថភាពក្នុងការឆ្លើយតបឲ្យបានឆាប់ រហ័ស ព្រមទាំងបូកបញ្ចូលការពិភាក្សាពី នីតិវិធីក្នុងការទប់ស្កាត់ឆ្លើយតបចំពោះ ឧប្បត្តិហេតុការជួញដូរនិងអំពើហិង្សាផ្នែកផ្លូវភេទ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព័ន្ធត្រៀមជាស្រេច និងផ្អែកលើកិច្ចប្រជុំកំពូលកាល ពីខែកញ្ញា ឆ្នាំ២០១៥ នៅទីបញ្ជាការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក កម្ពុជាបានធ្វើការប្តេជ្ញាបញ្ចូលកងអនុសេនាធំ វិស្វកម្ម កងអនុសេនាធំ អាវុធហត្ថ និងកង អនុសេនាធំបោសសម្អាតមីន ស្ថិតក្នុងកម្រិត១ក្នុងប្រព័ន្ធត្រៀមជាស្រេចរបស់អង្គការ សហប្រជាជាតិ ។

តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិនៅទីក្រុងឡុង នា ពេលនោះ បណ្តាប្រទេសចូលរួមកិច្ចប្រជុំ បានធ្វើការប្តេជ្ញាចិត្តគាំទ្រដល់ការបរិច្ចាគកម្លាំងរបស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាព ព្រមទាំងខិតខំពង្រឹងសមត្ថភាពកង ទ័ពមួកខៀវរបស់ខ្លួនតាមរយៈការហ្វឹកហ្វឺនមុននឹងចល័តដោយផ្តោតលើការការពារ ជនស៊ីវិលសិទ្ធិមនុស្សការជួញដូរអំពើហិង្សាផ្លូវភេទ និងខិតខំប្រឹងប្រែងបង្កើនការចូល រួមឲ្យបានច្រើនកុះករ ពីសំណាក់យោធិននារីលើគ្រប់ជំនាញក្នុងតំបន់បេសកកម្ម ។

តាមរយៈកិច្ចប្រជុំនេះលោកទៀ បាញ់ បានបង្ហាញពីចក្ខុវិស័យរបស់កម្ពុជា ក្នុងគោលដៅនិរន្តរភាពការអភិវឌ្ឍថ្មីការបញ្ចូលកងកម្លាំងរក្សាសន្តិភាពនាពេលអនាគតនិង ការប្តេជ្ញាចិត្តយ៉ាងមុតមាំលើវិស័យរក្សា សន្តិភាពក្នុងការបន្តចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិបន្តរួម វិភាគទានជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោកជាបន្តទៀត ។

គួរកត់សម្គាល់ថានៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅ ទីក្រុងឡុងនាពេលនោះក៏មានការចូលរួមជាពិសេសពីតារាល្បីឈ្មោះហូលីវូដ គឺ លោកស្រី អ៊ែជេលីណាជូលី ជាវាគ្មិន កិត្តិយស ផងដែរ ៕ សុខដុម

 

photo_2016-09-12_10-25-09 photo_2016-09-12_10-24-28


ចែករំលែក៖