ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមន្ត្រីនគរបាលប៉ុស្តិ៍យក្ខឡោមត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងបន្តឆេះផ្ទះកូនបង្កើត៧០%ទៀតផងដែរ

ចែករំលែក៖

   ខេត្តរតនគិរី៖ ផ្ទះរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមត្រូវ អគ្គិភ័យឆាបឆេះសន្ឋោសន្ឋៅអស់ទាំងស្រុងនិងបន្តឆាបឆេះផ្ទះថ្មកូនអស់៧០%ទៀតផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេដែលគេសង្ស័យថាទុស្សេខ្សែភ្លេឺង ។

   ហេតុការណ៍ភ្លើងឆេះផ្ទះអស់ទាំងស្រុងនេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

   មន្ត្រីនគរបាលជាម្ចាស់ផ្ទះឆេះរនោះឈ្មោះ ង៉ាយ ការី  ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

   លោកនាយប៉ុស្តិ៍នគរបាលសង្កាត់យក្ខឡោម លោក ជាង ហឿង បានឱ្យដឹងជាបឋមថា ផ្ទះដែលត្រូវភ្លើងឆេះធ្វើអំពី ឈើជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលមានទំហំ( ទទឹង៦ម៉ែត្របណ្តោយ៨ម៉ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុង និងរាលដាលបន្តទៅឆាបឆេះផ្ទះថ្មកូនបង្កើតរបស់គាត់ទៀតដែលមានទំហំទទឹង ៦ម៉ែត្រនិងបណ្តោយ១២ម៉ែត្រអស់ប្រមាណ៧០%ទៀតផងដែរ។

    លោកនាយប៉ុស្តិ៍បន្តថា ក្នុងហេតុការណ៍អគ្គិភ័យកំពុងឆាបឆេះភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះមកជួយអន្តរាគមន៍ពន្លត់ភ្លេឺងទើបគ្រប់គ្រងស្ថានការណ៍បានប្រសើរឡើងវិញ មិនបន្តឆាបឆេះទៅផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរៗនោះទៀត។

   ក្នុងខណ:នោះផងដែរ ដោយមានការចង្អុលបង្ហាញនិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំង បញ្ហាចុះជួយប្រជាជនគ្រាមានអាសន្នរបស់លោកឧត្តមសេនីយ៍ត្រី  សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គេសង្កេតឃើញកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តចំនួន១២នាក់ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក  ប៊ុន ប៉ៃលិន បានចុះធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននិងគ្រោះមហន្តរាយផ្សេងៗទៀតដែលកើតឡើងជាយថាហេតុក្នុងសង្កាត់យក្ខឡោមនោះ។

   សម្ភារៈដែលបាត់បង់ខូចខាតរួមមាន:

+.គ្រឿងសង្ហារឹមឆេះទាំងស្រុង

+.ម៉ូតូចំនួន១គ្រឿង

+.កង់ចំនួន១គ្រឿង

+.ម៉ាសុីនកាត់ស្មៅចំនួន២គ្រឿង

+.ម៉ាសុិនបាញ់ថ្នាំចំនួន៣គ្រឿង

+.ខោអាវ និងចានឆ្នាំង។ល។

   ទោះជាយ៉ាងណាទាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានតែងចុះផ្សព្វផ្សាយព័ត៌មាននិងផ្តល់ដំណឹងជូនពលរដ្ឋជានិច្ចរាល់បញ្ហាការប្រើប្រាស់ភ្លេឺងវារីអគ្គីសនីឬភ្លេឺងចង្ក្រាន្ត តាមខ្នងផ្ទះនិមួយៗត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ចនិងគ្រប់ពេលវេលាព្រោះរដូវនេះជារដូវក្តៅ ខ្យល់ព្យុះបោកបក់  ខ្សែភ្លេឺងពុកផុយ ចេញពីផ្ទះត្រូវបិទបារ៉ែត ពន្លត់ភ្លេឺងចង្ក្រាន្ត ជាពិសេសភ្លេឺងធូបភ្លេឺងទៀនជាដើមផងដែរដែលងាយរងការឆេះយ៉ាងឆាប់រហ័សបំផុតនោះ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖