ព័ត៌មានទាន់ហេតុការណ៍៖

Paris FC ក្លឹបរបស់មហាសេដ្ឋីបារាំង Bernard Arnault ជាប់មកលេង Ligue 1

ចែករំលែក៖

ក្លឹបបាល់ទាត់ Paris FC នឹង​ត្រឡប់​មក​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​បារាំង​នៅ​រដូវ​កាល​ក្រោយ​បន្ទាប់​ពី​អវត្តមាន​អស់​រយៈ​ពេល 46 ឆ្នាំ​។

កាល​ពី​ថ្ងៃ​សុក្រ ម្សិលម៉ិញ Paris FC លេងបានស្មើ 1-1 នៅ ទឹកដីក្រុម Martigues។ លទ្ធផល​នេះ​បាន​ធានា​ឱ្យ​ពួក​គេ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​ពីរ​ក្នុង​ក្រប​ខ័ណ្ឌ Ligue 2 ដោយ​ក្រុមលេខ១ Lorient ក៏​បាន​ទទួល​បាន​ការឡើងមក Ligue 1 ផង​ដែរ​។ 

Paris FC នឹងចូលរួមជាមួយជើងឯក Paris St Germain ក្នុង Ligue 1 ដែលជាលើកទីមួយក្នុងរយៈពេល 35 ឆ្នាំដែលក្លឹបពីរមកពីរដ្ឋធានីបារាំងនឹងប្រកួតប្រជែងក្នុងក្របខ័ណ្ឌកំពូលក្នុងរដូវកាលតែមួយ។ 

Paris FC ថ្មីៗនេះត្រូវបានទិញដោយក្រុមគ្រួសាររបស់មហាសេដ្ឋីបារាំង Bernard Arnault ដែលបាននិយាយថាពួកគេមានបំណងលើកក្លឹបឱ្យស្ថិតក្នុងចំណោមក្រុមកំពូលៗនៃបាល់ទាត់បារាំង និងអឺរ៉ុប។

មុននេះក្លឹបបានប្រកាសថានៅរដូវកាលក្រោយពួកគេនឹងផ្លាស់ប្តូរទឹកដីរបស់ពួកគេពីកីឡដ្ឋាន Charlety ទៅកាន់កីឡដ្ឋាន Stade Jean-Bouin ដែលស្ថិតនៅតាមផ្លូវទៅកាន់ដឹកដីរបស់ PSG គឺកីឡដ្ឋាន Parc des Princes៕

ដោយ៖ ភារៈ

 


ចែករំលែក៖