ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់នៅលេីឡំប្រឺតាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥នៅមុខហាងមួយកន្លែងតាមបណ្ដាយផ្លូវលេខ១៨៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ខាងលើនេះមានឈ្មោះសាន់ សុវណ្ណដារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នករត់ឡំប្រឺតា ស្នាក់នៅលើកង់បីតាមមុខហាងគេ មានស្រុកកំណើតនៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីអ្នករត់កង់បីដួចគ្នាបានប្រាប់ឲ្យដឹងថា ពួកគាត់ចតឡំប្រឺតាប្រហែល៥គ្រឿងសម្រាកជុំគ្នា ហើយរៀងរាល់យប់គាត់តែងតែសម្រាកនៅមុខហាងហ្នឹង។ លុះនៅព្រឹកកើតហេតុ បុរសដែលរត់កង់បីនោះមិនឃើញងើប ទើបគាត់ទៅដាស់បានដឹងថាបុរសនោះដេកស្លាប់នៅក្នុងកង់បីរបស់គាត់ដោយមិនដឹងមូលហេតុ។ ភ្លាមៗនោះក៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើលតែម្ដង។ បើតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ថាបុរសនេះតែងតែបើកឡំប្រឺតាមកសម្រាកនៅមុខហាងខាងលើ ហើយព្រឹកឡើងងើបទៅរត់ធម្មតា តែព្រឹកនេះពេលទៅដាស់គាត់បែរដេកស្លាប់បាត់មិនដឹងតាំងពីពេលថ្មើរណាទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
សពខាងលើនេះសមត្ថកិច្ចបានធ្វើកោលស្យវិច័យរួចដោយបញ្ជាក់ថា បុរសខាងលើនេះគាត់ស្លាប់ដោយសារខ្យលគរ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តស្វាយរៀង៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច