ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង ២ទសវត្សរ៍កន្លងមកនេះ។ក្នុងនោះវិស័យសុខាភិបាលមានការទទួលបានសេវាងពង្រីកគុណភាព ការគាំពារការថែទាំសុខភាពសាធារណៈបានធ្វើឲ្យជីវភាពជីវភាពគុណភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
– សម្ដេចធិបតី ថ្លែងថា ប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ ខណៈតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់ជំងឺមហារីក។
– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកការអភិវឌ្ឍលើមូលធនមនុស្សគឺជាអាទិភាពចំបង ជាមួយគ្នានេះការទប់ស្កាត់ជំងឺមហារីកក៏ជាអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាក់របស់ក្រសួងសុខាភិបាលផងដែរ។
– សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់ពលរដ្ឋនាំគ្នាលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋច្រើននៅរាជរធានីភ្នំពេញ និងបណ្ដាខេត្តបាននាំគ្នាលេងកីឡាច្រើន។
– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅពេទ្យលួងម៉ែ។
– សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។
-សម្ដេចធិបតី ក៏បានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។
– សម្ដេចធិបតី ប្រកាសឱ្យពិនិត្យមើលតាមសាលារៀន កុំឱ្យមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិក ឬវែប ខណៈការជក់បារីអេឡិកត្រូនិកនេះ គឺបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។
-សម្ដេចធិបតី ថ្លែងអរគុណដល់រដ្ឋបាលរាជធានី ខេត្ត ដែលបានរៀបចំកន្លែងលេងកីឡាដល់ពលរដ្ឋបានល្អ។
-សម្តេចបវធិបតី ថ្លែងបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគការផលិតបារីអគ្គិសនីនោះទេ តែស្វាគមន៍ការវិនិយោគផ្សេងៗ។
– សម្ដេចធិបតី ថ្លែងថា សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាបានសុខភាពប្រជាជនបានល្អ។
-សម្ដេចធិបតី ថ្លែងថា អគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ត្រូវពិនិត្យគ្រប់គ្រងនៃការនាំចូលបន្លែសាច់ ឲ្យបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស៕

ដោយ៖ ស តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច