ខ្សែប្រយុទ្ធ Daizen Maeda របស់ក្លឹបបាល់ទាត់ Celtic ត្រូវបានផ្តល់ពានរង្វាន់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៥នៃប្រទេសស្កុតឡេន ។
កីឡាករអន្តរជាតិជប៉ុន Maeda វ័យ 27 ឆ្នាំនេះបានស៊ុតបញ្ចូលទីបាន 33 គ្រាប់ និងជួយឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 12 ដងក្នុងរដូវកាលដ៏លេចធ្លោមួយសម្រាប់ក្រុមជើងឯកCeltic។
វាជាលើកទីប្រាំបួនក្នុងរយៈពេល 11 ឆ្នាំដែលកីឡាករ Maeda បានយករង្វាន់នេះទៅកាន់ស្រុកកំណើតរបស់គាត់។
ខ្សែបម្រើ Lennon Miller របស់ Motherwell ត្រូវបានជាប់ឈ្មោះថាជាកីឡាករវ័យក្មេងលេងល្អបំផុត( SPFL Young Player of the Year )ដោយបានយកឈ្នះលើកីឡាករ Arne Engels របស់ Celtic, ខ្សែប្រយុទ្ធ Rangers កីឡាករHamza Igamane និងខ្សែប្រយុទ្ធ James Wilson របស់ Hearts ។
ចំណែកលោកJohn McGlynn បានឈ្នះពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមសម្រាប់ឆ្នាំទីពីរជាប់បន្ទាប់ពីបានដឹកនាំក្រុម Falkirk ត្រឡប់ទៅលេងក្របខ័ណ្ឌកំពូលរបស់ស្កុតឡេនរដូវកាលក្រោយ៕
ដោយ៖ ភារៈ