ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ កងទ័ព អ៊ីស្រាអែល ប្រកាស បង្កើន ប្រតិបត្តិការ យោធា នៅតំបន់ ហ្កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៥ ខែឧសភា តាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យកងទ័ពការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍នៅតំបន់ព្រំដែនជាប់តំបន់ហ្កាហ្សាថា ទោះបីជាប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្កាហ្សានាពេលថ្មីៗនេះ ទទួលបានសមិទ្ធផលខ្លះ ហើយបានដាក់សម្ពាធលើក្រុមហាម៉ាសក៏ដោយ តែអង្គការនេះនៅតែ “មិនមានឆន្ទៈ” ក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្លាំងដែលស្នើឡើងដោយអ៊ីស្រាអែលនោះឡើយ។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានថ្លែងថា កងទ័ពអ៊ីស្រាអែលមានផែនការ ហើយប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាកំពុងឈានចូលដំណាក់កាលថ្មី និងញឹកញប់ជាងមុន ក្នុងគោលដៅរំដោះចំណាប់ខ្លាំងអ៊ីស្រាអែល និងផ្តួលរំលំការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា៕

ដោយ ៖ សិលា


ចែករំលែក៖