ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកសុទ្ធជាមួយរថយន្ត Range Rover បណ្តាលឱ្យស្លាប់ ១នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា ៖ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកសុទ្ធ ជាមួយរថយន្ Range Rover បណ្តាលឱ្យស្លាប់១នាក់នៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ខាងលិចផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលាម៉ោងជិត ១រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។

ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការផ្សព្វផ្សាយជូននៅពេលក្រោយ ៕

ដោយ ៖ សិលា


ចែករំលែក៖