ព័ត៌មានទាន់ហេតុការណ៍៖

មិនត្រូវធ្វើឱ្យរាំងស្ទះបណ្តាញលូ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ យោងតាមច្បាប់ ស្ដីពីប្រព័ន្ធទឹកកខ្វក់ មាត្រា៥៤ បានចែងថា៖ ការធ្វើឱ្យរាំងស្ទះបណ្តាញលូ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ត្រូវហាមឃាត់។

ការធ្វើឱ្យរាំងស្ទះបណ្តាញលូ អាចប្រព្រឹត្តទៅប្រសិនបើទទួលបានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដោយមូលហេតុណាមួយ ដូចខាងក្រោម៖ 

១- ផ្នែកណាមួយនៃបណ្តាញលូដែលកកស្ទះចាំបាច់ត្រូវបូមស្តារ។ 

២- ផ្នែកណាមួយនៃបណ្តាញលូបាក់បែក ឬស្រុតចុះដែលមិនអាចធ្វើចរាចរណ៍ ឬការធ្វើដំណើរឆ្លងកាត់បាន និងត្រូវធ្វើការជួសជុលឡើងវិញ។ 

៣- ផ្នែកណាមួយនៃបណ្តាញលូត្រូវធ្វើការកែប្រែ ឬផ្លាស់ប្តូរ៕

ដោយ៖ ស តារា


ចែករំលែក៖