ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបចំបាប់យាយព្រីងមានប្ញទ្ធិនិងសមាគមប្ញទ្ធិសែនខេត្តកំពង់ឆ្នាំងត្រូវការជំនួយពីមហាជន

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ឹម ប្រិម អនុប្រធាន ការិយាល័យកីឡាខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់អង្គភាពរដ្ឋនិងឯកជននៅជុំវិញ ខេត្តជួយឧបត្ថម្ភដល់សមាគមកីឡាចំបាប់យាយព្រីងមានប្ញទ្ធិនិងសមាគមកីឡាចំបាប់ប្ញទ្ធិសែនទាំងថវិកានិងសម្ភារដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីក្នុងការហ្វឹកហាត់ត្រៀមដណ្តើមមេដាយក្នុងព្រឹត្តការណ៍ ប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ជូន ខេត្តកំពង់ឆ្នាំង។ លោកបានបន្តទៀតថាការប្រកួតកីឡាជាតិនេះមានអត្ថន័យធំធេងណាស់ចំពោះខេត្តកំពង់ឆ្នាំង ពីព្រោះជាព្រឹត្តិការណ៍មួយតម្រង់ទិសសម្រាប់ចូលរួម ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះប្រសិនបើកីឡាករកីឡាការិនីខេត្តរបស់យើងទទួលបាន មេដាយច្រើនពីព្រឹត្តិការណ៍ទាំង២នេះគឺជាកិត្តិយសរបស់យើងទាំងអស់គ្នាផងដែរ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ការ ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក ប្រចាំខេត្តនីមួយៗពិតជាមានសារសំខាន់ខ្លាំងណាស់ដើម្បីប្រមូលអ្នកចំបាប់ដែលមានទេពកោសល្យទៅបញ្ចេញសមត្ថភាពនៅលើទីលានដ៏ពិតប្រាកដ ។ ខេត្តកំពង់ ឆ្នាំងមានកីឡាករកីឡាការិនីចូលរួមសរុប ៤១នាក់ ក្នុងនោះមានកីឡាការិនី៤នាក់ មានវិញ្ញាសាចំនួន៤ប្រភេទទម្ងន់ គឺ៥៥ គីឡូក្រាម ៥៩គីឡូក្រាម ៦៣គីឡូក្រាម និង៦៦គីឡូក្រាម ។

លោកអគ្គលេខាធិការរូបនេះបញ្ជាក់ថា សហព័ន្ធបានសម្លឹងឃើញកីឡាការិនីមួយរូបដែលមានអាយុ១៦ឆ្នាំ ហើយយើងនឹងធ្វើការពិចារណាដើម្បីជ្រើសរើសយកគាត់ទៅធ្វើការបណ្តុះបណ្តាលនៅរាជធានី ភ្នំពេញ។ ចំពោះលទ្ធផលចំណាត់ថ្នាក់ នោះទម្ងន់៥៥ គីឡូក្រាមមេដាយមាស កីឡាករ យិន ភារាន់, មេដាយប្រាក់ អ៊ុន តុលា, មេដាយសំរឹទ្ធិ ផុន សុផានិតសំ និងជូ សុវណ្ណមករា ។ ទម្ងន់៥៩ គីឡូក្រាម មេដាយមាស សុខ ដារ៉ូ, មេដាយប្រាក់ ផុន សុខខៃ និងមេដាយសំរឹទ្ធិ ធិន ថន ។

ទម្ងន់៦៣គីឡូក្រាមមេដាយមាសកីឡាករ សន រ៉ា, មេដាយប្រាក់ ស៊ឹម ច័ន្ទបូរ៉ា និង មេដាយសំរិទ្ធ នួន សំណាង ។ ទម្ងន់៦៦ គីឡូក្រាមមេដាយមាសកីឡាករ ភាន ភារិន, មេដាយប្រាក់ សុខ ហៀន, ប្រភេទ ទម្ងន់សេរី ចំបាប់បុរាណ, មេដាយមាស កីឡាករ នាង ចាន់ថា, មេដាយប្រាក់ ពេជ្រ វណ្ណដា, មេដាយសំរឹទ្ធិ ឌៀន បញ្ញា៕ សារីម

%e1%9e%85%e1%9f%86%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%82%e1%9e%96%e1%9e%84%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%84-%e1%9f%a3 %e1%9e%85%e1%9f%86%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%82%e1%9e%96%e1%9e%84%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%84


ចែករំលែក៖