ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយរត់មិនរួចពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហេីយព្យាយាមគេចខ្លួនតែមិនរួចពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៦និង៣០ នាទី ព្រលប់ ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ត្រង់​ចំណុច​ស្តុប​QMI​ ភូមិ ​ជម្ពូវ័ន​ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។ 

ជន​សង្ស័យ​ឈ្មោះ​ រីម​​ វណ្ណារ៉ា​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខ​របរ​ មិន​ពិត​ប្រាកដ​  បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​តាសេក​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​។ រីឯនារីជន​រងគ្រោះឈ្មោះ​ ទូច​ ចាន់​ណា​ ​អាយុ​២៨ឆ្នាំ​ មុខរបរ​ធ្វើ​ការ​រោងចក្រ​ បច្ចុប្បន្ន​រស់​នៅ​ សង្កាត់គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌ពីជនរងគ្រោះ មាន​បាន​ឲ្យ​ដឹង​ថា​​  នៅ​មុនពេល កេីតហេតុនារីរងគ្រោះ ជិះម៉ូតូ តែម្នាក់​ឯង​ ម៉ាក​ស្កុបពី​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ-JT-4390​ ចេញ​ពី​ធ្វើ​ការរោង​ចក្រ​​នៅ​ម្ដុំ​កំបូល​  ខណៈមកដល់ចំណុចកេីត​ហេតុ​ក៏​ឈប់​រង់ចាំ​ស្តុប​ ។​ ស្របពេលនោះ ​មាន ជនសង្ស័យខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុង​ដា​ឌ្រីម​សេ១២៥ស៊េរីឆ្នាំ​២០២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1LM-9734 មកក្បែរឃើញ​ ទូរស័ព្ទនារីរងគ្រោះដាក់និងឃ្លុបម៉ូតូ​ ក៏​ធ្វើ​សកម្មភាព​លូក​ឆក់​យក​បាន​សម្រេច​ រួច​ហើយ​ជិះ​រត់​គេច​ខ្លួន​ ក៏មកជួបនិងកម្លាំងនគរបាល សង្កាត់​ចោមចៅ​៣ កំពុង​តែ​ល្បាត​ នៅ​តាម​ដងផ្លូវ​ឃើញ​ក៏​ប្រដេញ​តាម​ពី​ក្រោយ​ឃាត់បានភ្លាមៗ ។ 

ក្រោយកេីត​ហេតុ​នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹងនៅ​ប៉ុស្តិ៍​​នគរបាល នឹង​ចង្អុល​បង្ហាញ​មុខ​ជន​សង្ស័យ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាង​លើ​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ ចាត់ការ​ទៅ​ផ្លូវ​ច្បាប់​ ។ចំណែកទូរស័ព្ទជនរងគ្រោះ ម៉ាក​ iPhone XS ​ max ត្រូវ​ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅជន​រង​គ្រោះ​វិញ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖