ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវគ្រោះទឹកជំនន់បំផ្លាញ ក្រោយការសាកល្បងគ្រាប់បែកបរមាណូ កូរ៉េខាងជើងអំពាវនាវផ្តល់ជំនួយពីសហគមន៍អន្តរជាតិទាំងក្តីអស់សង្ឃឹម

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែកញ្ញា កូរ៉េខាងជើងបានស្នើរដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយ ក្រោយពេលរង់ការបំផ្លាញដោយគ្រោះទឹកជំនន់យ៉ាងខ្លាំង សម្លាប់មនុស្ស១៣៣នាក់ បាត់ខ្លួនជាង៤០០នាក់។ ពលរដ្ឋប្រមាណជិត១៥០ពាន់នាក់ត្រូវការជំនួយស្បៀងអាហាជាបន្ទាន់។

នៅក្នុងគ្រោះទឹកជំនន់វាយប្រហារភាគខាងកើតប្រទេសនេះ បានបំផ្លាញផ្ទះជាង២៤០០០ខ្នងទាំងស្រុង និង ផ្ទះរាប់ពាន់ខ្នងទៀតរងការខូចខាត។ ទឹកជំនន់និងបន្តកើនឡើងហើយបំផ្លាញកាន់តែច្រើនជាងមុនទៅទៀត។ ក្រុមជួយសង្គ្រោះបានព្យាយ៉ាមចូលទៅកាន់តំបន់ដែលត្រូវទឹកជំនន់កាត់ផ្តាច់។

រូបភាពដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញ ឲ្យឃើញថា តំបន់ដាំដំណាំនៅជិតដងទន្លេTumenស្ថិតនៅចម្លោះកណ្តាលនៃប្រទេសកូរ៉េខាងជើងនិងចិន រងការបំផ្លាញទាំងស្រុង។ ពលរដ្ឋនៅទីក្រុង Hoeryongជាង១សែននាក់គ្មានទឹកស្អាតប្រើប្រាស និងជាង ៦សែននាក់ទៀត ប្រឈមនិងការខ្វះទឹកផងដែរ។
នៅពេលនេះកូរ៉េខាងជើងបានទទួលស្គល់ថា កំពុងប្រឈមនិងគ្រោះទឹកជំនន់ទ្រងទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៤៥មក ហើយពលរដ្ឋត្រូវប្រឈមនិងការពិត«ឈឺចាប់» គឺការខ្វះខាតគ្រប់យ៉ាង។ ដោយកម្រិតនៃការបំផ្លាញដោយគ្រោះទឹកជំនន់ទ្រងទ្រាយធំ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានអំពាវនាវដល់ អង្គការសហប្រជាជាតិផ្តល់ជំនួយ ស្បៀងអាហា ទឹក និងថ្នាំពេទ្យ ដល់ពលរដ្ឋ១៤០ពាន់នាក់កំពុងតែត្រូវការបន្ទាន់។

ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងជើងបានអំពាវនាវដល់ សមាជិកបក្ស ទាហានប៉ូលិស ជួយដល់ពលរដ្ឋនៅក្នុងតំបន់ដែលរង្គ្រោះខ្លាំងជាងគេ។

លោក Bradley Williams សស្ត្រាចារ្យនៃសកលវិទ្យាល័យហុងកុង ស្តីពីទំនាក់ទំនងអន្តរជាតិបានបញ្ចាក់ជាមួយបណ្តាញព័ត៌មានCNN ថា ជារឿងដ៏គម្រដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិផ្ទល់ជំនួយដោយបើកជំហរ។

អ្នកឯកទេសវិភាគខាងលើបានលើកឡើងថា ប្រសិនបើកូរ៉េខាងជើងមិនទានសាកល្បងគ្រាប់បែកបរមាណូនោះ ប្រហែលជាទទួលបានជំនួយយ៉ាងច្រើនពីសហគមន៍អន្តរជាតិ ប៉ុន្តែការអំពាវនាវនោះហួសពេលទៅហើយ ដោយសហគមន៍អន្តរជាតិកំពុងតែខឹងសម្បាយ៉ាងខ្លាំង ដោយការសាកល្បងគ្រាប់បែកបរមាណូ ហើយអន្តរជាតិកំពុងតែបង្កើតការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង៕ ម៉ែវ សាធី
e443 re


ចែករំលែក៖