ប្រទេសកូរ៉េៈ ករណីដែលមានស្រ្តីខ្មែរម្នាក់ត្រូវបានមេការរោងចក្រប្រើអំពើហិង្សាមកលើ ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើ ហ្វេសប៊ុកនោះ បានកំណត់អត្តសញ្ញាណបានហើយ ។ នេះបើតាមបណ្តាញសង្គម ផ្លូវការរបស់អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ អ៊ឺយចុងប៊ូ ត្រូវបានមេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សាវាយមកលើខ្លួនក្នុងផ្ទះ បាយ កាលពីម៉ោង១២យប់ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ។
ខណៈពេលនេះលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចាត់ឲ្យក្រុម ការងារស្ថានទូតសួរនាំជនរងគ្រោះ ដើម្បីស្ដាប់ដំណើររឿង និងស្វែងរកដំណោះស្រាយផ្លូវច្បាប់ជូនគាត់ ៕ ប្រភព និងរូបភាព៖ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង
[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1174080325947737/” width=”600″ height=”400″ onlyvideo=”1″]