ព័ត៌មានទាន់ហេតុការណ៍៖

Mario Balotelli ថាទៅលេងឲ្យហង្សក្រហមគឺជាការសម្រេចចិត្តខុសខ្លាំងបំផុត

ចែករំលែក៖

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអុីតាលី Mario Balotelliបានចាត់ទុកការផ្លាស់ទៅលេងឲ្យក្រុមហង្សក្រហមLiverpoolគឺជាការសម្រេចចិត្តខុសដ៏ធំបំផុតនៅក្នុងអាជីពរបស់ខ្លួន ។

កីឡាករវ័យ២៦ឆ្នាំ Balotelli បាន និយាយបែបនេះក្រោយរូបគេស៊ុតបាល់ បញ្ចូលទីបាន២គ្រាប់ជួយឲ្យក្រុម Nice ឈ្នះក្រុម Olympique Marseille ដោយ លទ្ធផល 3-2 នៅក្នុងប្រទេសបារាំង ហើយ ក្រុម Nice កំពុងតែឈរលំដាប់លេខ២ បន្ទាប់ពីក្រុម Monaco នៅក្នុងក្របខ័ណ្ឌ កំពូលរបស់បារាំង ។

Balotelliស៊ុតបាល់បានតែមួយគ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៦ដងឲ្យក្រុមហង្សក្រហមក្នុងរដូវកាលដំបូងរបស់ខ្លួន ហើយត្រូវបានក្លិបLiverpoolឲ្យក្រុមAC Milanខ្ចីជើងទៅលេងនៅក្នុងប្រទេស អុីតាលីវិញ ។

Mario Balotelliបាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសបារាំងថា “ខ្ញុំ សម្រេចចិត្តខុសធំណាស់ដែលទៅលេង ឲ្យ Liverpool ។ ពោលគឺខ្ញុំមិនចូលចិត្តក្លិបនេះតែម្តង ។ ខ្ញុំមានគ្រូបង្វឹក២រូបដែលមិន ត្រូវជាមួយគ្នានោះគឺBrendan Rodgersនិង Juergen Klopp ។ ពួកគេមិនចាប់អារម្មណ៍មកលើខ្ញុំនោះទេ” ។

គួរបញ្ជាក់ថា Balotelliធ្លាប់បានឈ្នះពានរង្វាន់អុីតាលី Serie A ចំនួន៣សម័យ និង Champions League មួយដងពេល លេងឲ្យក្រុម Inter Milan ហើយថែមទាំងធ្លាប់បានឈ្នះជើងឯកអង់គ្លេស Premier League ពេលមកលេងឲ្យក្រុម Manchester Cityទៀតផង ៕

កីឡាករ Mario Balotelli

កីឡាករ Mario Balotelli


ចែករំលែក៖