ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យបាក់ដីបណ្តាលឱ្យមនុស្សស្លាប់និងរបួស១៦នាក់ ខូចខាតទ្រព្យសម្បត្តិជាច្រើន

ចែករំលែក៖

យោងតាមស្ថិតិរបស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ គិតត្រឹមថ្ងៃទី ១៩ ឧសភា ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីបានសម្លាប់មនុស្ស ៩ នាក់ និងរបួស ៧ នាក់ រួមនឹងការខូចខាតធ្ងន់ធ្ងរជាច្រើននៅក្នុងមូលដ្ឋាន។
ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីបានសម្លាប់មនុស្ស ៩ នាក់ (៥ នាក់នៅឡៃចូវ ៤ នាក់នៅបាកាន); មនុស្ស៧នាក់បានរងរបួស (៤នាក់នៅឡៃចូវ៣នាក់នៅបាកាន) រួមនឹងការខូចខាតធ្ងន់ធ្ងរជាច្រើនក្នុងមូលដ្ឋាន។
អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះរអិលបាក់ដីមួយកើតមានឡើងក្រោយទឹកជំនន់នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស9នាក់ ហើយការព្យាករបានព្រមានថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។
គ្រោះរអិលបាក់ដីខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅស្រុក Ba Be ខេត្ត Bac Kan បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំ កាលពីថ្ងៃសៅរ៍។ ក្រោយហេតុការណ៍នោះ អាជ្ញាធរខេត្តបានណែនាំឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្នើឱ្យពិនិត្យមើលសុវត្ថិភាពជាបន្ទាន់សម្រាប់សហគមន៍នៅតាមដងប្រឡាយ ទន្លេ ព្រមទាំងកន្លែងដទៃទៀតដែលងាយរងគ្រោះបំណាក់ដី ហើយបើស្ថិតក្រោមហានិភ័យ ប្រជាជនចាំបាច់ត្រូវជម្លៀសទៅរកទីសុវត្ថិភាពភ្លាម។ ការព្យាករឧតុនិយមបានបង្ហាញថា ការធ្លាក់ភ្លៀងខ្លាំងនឹងបន្តនៅតំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសវៀតណាម។
គួរបញ្ជាក់ថា វៀតណាមជាប្រទេសមួយ ងាយរងគ្រោះដោយសារព្យុះត្រូពិក ដែលជារឿយៗបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីដ៏អាក្រក់ៗ ប៉ុន្តែពួកវាភាគច្រើនវាយប្រហារលើវៀតណាម នៅចន្លោះខែមិថុនា និងខែវិច្ឆិកា។ កាលពីឆ្នាំទៅមិញ មនុស្ស៥១៤នាក់ បានបាត់បង់ជីវិតនៅប្រទេសអាស៊ានមួយនេះ ដោយសារគ្រោះធម្មជាតិ ខណៈតួលេខនោះគឺខ្ពស់ជាងឆ្នាំ២០២៣ ដល់ទៅ៣ដង។ ហេតុផលចម្បងមួយ គឺដោយសារនៅខែកញ្ញា ឆ្នាំ២០២៤ តំបន់ភាគខាងជើងវៀតណាម បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយព្យុះទីហ្វុងឈ្មោះ Yagi ដែលបានសម្លាប់មនុស្សរហូតដល់៣៤៥នាក់ និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចទំហំប្រហែល ៣.៣ពាន់លានដុល្លារអាមេរិក៕

ដោយ៖ ធីរីណា(រូបថត​៖ TTXVN)


ចែករំលែក៖