ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រពន្លះជាមួយរថយន្តកូរ៉េពេលឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប់ បង្កការស្ទុះចរាចរណ៍ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយសាររថយន្តកុងតឺន័រមួយគ្រឿង បានបើកទៅបុករថយន្តកូរ៉េ ខណៈឆ្លងផ្លូវ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ៤និង៥០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ តែសំណាងល្អ គ្មានអ្នករងគ្រោះទេ ។

សាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 7423 បានបើកចេញពីផ្លូវ រោងចក្រ QMI ទិសដៅពីជើងទៅត្បូងខណះបើកឆ្លងផ្លូវឡើងមកផ្លូវជាតិលេខ៤ស្រាប់តែរថយន្តកុងតឺន័រ មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A 0990 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅលិចទៅកើតក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំកាប៊ិនមុខពេញទំហឹងបណ្តាលអោយរថយន្តកូរ៉េក្រឡាប់ផ្ងារកង់តែសំណាងមិនមានអ្នករបួស ។

ក្រោយកើតហេតុអ្នកបើករថយន្តទាំង២នាក់ បានរត់គេចខ្លួនអស់ បន្សល់រថយន្តនៅកន្លែងកើតហេតុ បណ្តាលឲ្យកកស្ទះចរាចរណ៍ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ជើងគោករាជធានីធ្វើការវាស់វែងយកទៅរក្សារទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ សុខាសែនជ័យ

image2 image1 image3


ចែករំលែក៖