ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នាង ផាត បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារជាតិលើកទី៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ (5th Seoul Defense Dialogue «SDD 2016» ។ កិច្ចសន្ទនាការពារ ជាតិសេអ៊ូលលើកទី៥ត្រូវបានប្រារព្ធធ្វើនៅ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េកាលពីថ្ង ៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០១៦ដែលកិច្ចសន្ទនាការពារជាតិសេអ៊ូលលើកទី៥ ឆ្នាំ ២០១៦ នេះបានប្រព្រឹត្តក្រោមប្រធានបទ “វិបត្តិសន្តិសុខដ៏ស្មុគស្មាញការប្រកួត ប្រជែង និងដំណោះស្រាយ” ។
កិច្ចសន្ទនាការពារជាតិសេអ៊ូលលើក ទី៥ ឆ្នាំ២០១៦នេះ មានការអញ្ជើញចូល រួមពីសំណាក់អ្នកជំនាញផ្នែកសន្តិសុខ អង្គការសង្គមស៊ីវិល និងមានមន្ត្រី្កការពារជាតិចំនួន៣៤ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៥បានចូលរួមក្នុងនោះក៏ មាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ លេខាធិការក្រសួងការពារជាតិរបស់ កម្ពុជា ជាតំណាងក្នុងកិច្ចសន្ទនាបានចូល រួមក្នុងវេទិកាពិភាក្សានេះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ថ្លែងបើកកិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦នេះ លោក វ៉ាង អីុនម៉ូ អនុរដ្ឋមន្ត្រីការពារជាតិ សាធារណ រដ្ឋកូរ៉េបានថ្លែងថា កិច្ចសន្ទនាការពារជាតិ សេអ៊ូល ( អេស ឌី ឌី) បានចាប់ផ្តើមសន្ទនា ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១២ ដែលបានផ្តួចផ្តើមដោយក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ ហើយកិច្ចសន្ទនានេះជាកិច្ចសន្ទនាបែបពហុកិច្ចការពារជាតិ ។
លោក វ៉ាង អីុនម៉ូ អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី៥ នៃកិច្ចសន្ទនា ការពារជាតិសេអ៊ូល (អេសឌីឌី) ហើយ កិច្ចសន្ទនាក្នុងឆ្នាំនេះ នឹងបានក្លាយជា វេទិកា ប្រជុំពិភាក្សាវែកញែកដើម្បីរក ដំណោះស្រាយអំពីឧបទ្វីបកូរ៉េ និងបញ្ហា ពិភពលោកដែលកំពុងតែប្រឈម ជា រៀងរាល់ថ្ងៃផងដែរ ។ កិច្ចសន្ទនាការពារ ជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦ នាពេលនេះបានប្រព្រឹត្តតាមរបៀបវារៈនៃសម័យប្រជុំរបស់ខ្លួនដោយបានធ្វើការពិភាក្សាទៅលើខ្លឹមសារសំខាន់ៗរួមមានការទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបង្កើនកម្តៅជារៀងរាល់ថ្ងៃ បញ្ហាសន្តិសុខដែនសមុទ្រ បញ្ហាសន្តិសុខតាមប្រព័ន្ធអីុនធើណេត , កិច្ចប្រតិបត្តិការសន្តិភាព និងភាពជាអ្នកដឹកនាំសន្តិភាពជាសកលរបស់អង្គការសហប្រជាជាតិ , អំពើហិង្សាភេរវកម្ម និងភាព ជ្រុលនិយម និងអំពីការប្រើប្រាស់បច្ចេក វិទ្យា (ភារកិច្ចនិងការប្រឈម) ។
ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ច សន្ទនាការពារជាតិសេអ៊ូលលើកទី៥ នា ពេលនោះនាថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារ ឌឺ វេសស្ទីន ឆូ ស៊ុន (The Westin Cho Sun) នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារ ជាតិ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក វ៉ាង អីុនម៉ូ ( Hwang Inmoo) អនុរដ្ឋ មន្រ្តីការពារជាតិ សាធារណរដ្ឋកូរ៉េ ដែល នៅក្នុងជំនួបនោះភាគីទាំងពីរពិភាក្សាគ្នាអំពី MOU រវាងក្រសួងការពារជាតិនៃប្រទេស ទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិភាក្សាអំពីការបើកការិយាល័យអនុព័ន្ធយោធា កូរ៉េខាងត្បូង ប្រចាំនៅប្រទេសកម្ពុជា និង បានពិភាក្សាគ្នាផងដែរអំពីដំណើរទស្សន កិច្ចរបស់រដ្ឋមន្រ្តីការពារជាតិនៃសាធារណរដ្ឋកូរ៉េទៅកាន់កម្ពុជាក្នុងអំឡុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ។
បន្ទាប់ពីបានទៅចូលរួមប្រជុំក្នុងកិច្ច សន្ទនាការពារជាតិ សេអ៊ូល លើកទី៥ ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូលអស់រយៈ ពេល៣ថ្ងៃរួចមកនាយឧត្តមសេនីយ៍ នាង ផាត ក៏ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិ ភាព ៕ សុខដុម