ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែត្រូវជំនន់ទឹកភ្លៀងលិចរាល់ឆ្នាំធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌៖ ផ្លូវលំក្រាលក្រួស ក្រហមមួយខ្សែនៅពេលរដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យមានទឹក ជំនន់ជន់លិចជារៀងរាល់ឆ្នាំបង្កជការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅទីកន្លែង នោះក៏ដូចអ្នកភូមិឃុំជិតខាងធ្វើដំណើរឆ្លងកាត់ ។ ផ្លូវនេះស្ថិតនៅចំណុចក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង ។

លោក ឌិន មណ្ឌល មេប៉ុស្តិ៍ឃុំស្រែឫស្សី ប្រាប់ឲ្យដឹងថា ផ្លូវលំ‌ក្រាលក្រួសក្រហមមួយខ្សែដែលស្ថិតនៅភូមិ-ឃុំខាងលើនេះឲ្យតែមានភ្លៀងធ្លាក់ច្រើនគឺទឹកជំនន់លិចខ្លាំងតែម្តង ។ ពេលមានភ្លៀងធ្លាក់ធ្វើឲ្យទឹកជំនន់លិចខ្លាំងដល់ថ្នាក់យកគោយន្តកន្ត្រៃមកដឹកចម្លងម៉ូតូរបស់ប្រជាពលរដ្ឋទៀតផងនៅ ចន្លោះ‌ស្ពានឈើហ្នឹងគឺលិចរហូតតាំងពីដើមមកម៉្លេះដោយខ្លះមានជិះចានដែកខ្លះទៀតយកទូកមកអុំជិះឆ្លងទម្រាំផុតអូរទៅដល់ភូមិ ។

លោកបានឲ្យដឹងទៀតថា ករណីទឹកជំនន់ធ្វើឲ្យលិចផ្លូវនេះលោកមើលឃើញថា មាន ការលំបាកខ្លាំង ព្រោះ‌ថានៅពេលខ្លះប្រជា ពលរដ្ឋត្រូវធ្វើដំណើរប្រញាប់ប្រញាល់ត្រូវ កកស្ទះមានអ្នកខ្លះទៀតជិះម៉ូតូកាត់ទឹក មកដល់អូរក៏បានរលត់ម៉ាស៊ីនម៉ូតូក្នុងទឹក តាមផ្លូវព្រោងព្រាតទម្រាំគាត់បានធ្វើម៉ូតូ ឆេះគឺខកខានពេលវេលាច្រើនណាស់ ។ មិនតែប៉ុណ្ណោះនៅពេលមានអ្នកជំងឺឈឺឬអ្នកមានផ្ទៃពោះឈឺពោះឆ្លងទន្លេនៅពេលយប់ព្រលប់ ម្តងៗត្រូវការធ្វើដំណើរទៅមន្ទីរពេទ្យបង្អែក ខេត្តវាអាចនឹងខកពេលវេលាឬអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន ។ ជាចុង ក្រោយលោកក៏បានសំណូម ពរទៅដល់អាជ្ញាធរខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធក៏ដូចជាមន្ទីរនិងក្រសួងអភិវឌ្ឍន៍ជនបទមេត្តាមើលឃើញពីទុក្ខលំបាករបស់ប្រជា ពលរដ្ឋផងឬជួយសាងសង់ផ្លូវដែលលិចទឹកមួយកំណាត់នេះកុំឲ្យលិចទឹកតទៅទៀតដើម្បី ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរលើកំណាត់ផ្លូវលំមួយខ្សែនេះផង ។

ជុំវិញបញ្ហាខាងលើនេះដែរលោក លួន ណាន មេឃំុស្រែឫស្សីបានបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះជាមូលនិធិឃុំផងនិងមូលនិធិរបស់មន្ទីរអភិវឌ្ឍន៍ជនបទផង ដោយគិតចាប់ពីក្បាលផ្លូវជាប់នឹងផ្លូវជាតិលេខ៩ភូមិ ស្រែឫស្សីទៅដល់អន្លង់ស្អំដែលស្ថិត ក្នុង ទឹកដីឃុំអន្លង់ជ្រៃ ។

លោកបានបន្តទៀតថា ផ្លូវឃុំស្រែប្ញស្សីលិចមួយកំណាត់ស្ថិតនៅភូមិ-ឃុំខាងលើនេះគឺជាមូលនិធិខាងមន្ទីរអភិវឌ្ឍន៍ជន បទ ។ ផ្លូវលំដែលបានលិចទឹកនេះដោយសារទឹកភ្លៀងធ្លាក់មកខ្លាំងពេកធ្វើឲ្យមានទឹកជំនន់ជន់លិច ហើយការសាងសង់ផ្លូវ នេះវាលំបាកណាស់សម្រាប់ភូមិសាស្រ្ត នៅទីនេះ ។ ផ្លូវនេះលិចត្រឹមជង្គង់ត្រឹមច ង្កេះរៀងរាល់ឆ្នាំ ដូចជាគេ បិទទំនប់ ដោយសារផ្លូវនេះលិចគឺមិនបានដាក់លូដល់ពេលទឹកហូរអត់ចេញរួចវាក៏លិច ម្យ៉ាងវិញ‌ទៀតវានៅជិតនឹងន្លេមេគង្គផង ។

លោកបានបញ្ជាក់បន្ថែមថាការធ្វើផ្លូវលំមួយខ្សែនេះខាងមូលនិធិឃុំមិនអាចធ្វើទៅរួចទេរួមទាំងមន្ទីរអភិវឌ្ឍន៍ជនបទផង ទោះជាធ្វើយ៉ាងណាក៏នៅតែខូចខាតជារៀងរាល់ឆ្នាំ ។លោក ថា បើយកល្អទាល់តែធ្វើផ្លូវលំនេះឲ្យដូចទៅនឹងស្ពានមេគង្គឆ្លងកាត់ពីផ្លូវជាតិរហូតមកដល់ឃុំស្រែឫស្សី ទើបបានផុតលិចទឹកងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ៕ វុទ្ធឦសាន

kiri-4 kiri-3 kiri-2 kiri-1


ចែករំលែក៖