ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សម្តេចតេជោៈ ជូនចំពោះអភិបាលខេត្ត ក្រុង រាជធានី ចំពោះការជួបជុំសិស្សជាប់និទ្ទេស (A)នៅថ្ងៃទី ២១ កញ្ញា ២០១៦

ចែករំលែក៖

ជូនចំពោះអភិបាលខេត្ត ក្រុង រាជធានីចំពោះការជួបជុំសិស្សជាប់និទ្ទេស (A)នៅថ្ងៃទី ២១ កញ្ញា ២០១៦

ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទី ស្រឡាញ់។ ដំបូងពូសូមចូលរួមអបអរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង៨:៣០ព្រឹក ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។

សូមក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ក្រុងទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) គឺសូមរៀបចំឱ្យបានល្អ និងធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅរបស់សិស្សានុសិស្ស និងអាណាព្យាបាល ជាពិសេសសិស្សមកពីខេត្ត។

បន្ថែមលើការណែនាំខាងលើនេះ ក្រោយពេលខ្ញុំបានពិភាក្សាជាមួយ ឯ.ឧ ហង់ ជួនណារ៉ុន គឺសំរេចយកនាយកវិទ្យាល័យដែលមានសិស្សប្រឡងជាប់និទេ្ទស (A) មួយរូបទៀតដើម្បីចូលរួមជួបខ្ញុំនៅព្រឹកថ្ងៃទី២១ កញ្ញាខាងមុខនេះ។ សុំរៀបចំឱ្យមកជាមួយសិស្ស និងគ្រួសារសិស្សដែលរាជធានីខេត្តទទួលខុសត្រូវលើការចំណាយទាំងការធ្វើដំណើរ និងការស្នាក់នៅដូចបានណែនាំខាងលើ។

ឆ្លៀតយកឱកាសនេះ ពូសូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត៕

fb_img_1473978905850


ចែករំលែក៖