ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ៦៩​នាក់ទៀត ​ចូលស្បថ

ចែករំលែក៖

ភ្នំពេញ៖ សមាជិក​ថ្មី​នៃ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា ជនជាតិ​អាមេរិក​ចំនួន​៦៩​នាក់ បាន​ចូល​ស្បថ បំពេញការងារ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។ ពិធី​ស្បថ​សម្រាប់​ក្រុមទី​១០ នៃ​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​នេះ ប្រព្រឹត្តទៅ​ចំពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី ១០ នៃ​វត្តមាន​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។

​ពិធី​ស្បថ​សម្រាប់​ក្រុមទី​១០​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោកស្រី ជូ​លី ជួង (Julia Chung) អនុប្រធាន​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា និង លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​លោកស្រី ជូ​លី ជួង បាន​មានប្រសាសន៍ថា ថ្ងៃនេះ​សមាជិក​ថ្មី​នៃ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ចំនួន​៦៩ នាក់​ផ្សេងទៀត​បាន​ស្បថ​ចូល​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បន្តសកម្មភាព​របស់​ពួកគេ នៅតាម សហគមន៍ ជួយ​បង្ហាត់បង្រៀន​ភាសា​អង់គ្លេស ធ្វើការ​ជាមួយ​បុគ្គលិក​មណ្ឌល​សុខភាព​កម្ពុជា​ដើម្បី​ជួយ​លើកកម្ពស់​សុខភាព និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ជាពិសេស​ស្ត្រី​និង​កុមារ​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​សុខភាព​ផ្សេង​..​។​ល​។ ជាមួយគ្នា​នោះ​ចែករំលែក​នូវ​វប្បធម៌​នៃ​ការរស់នៅ​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​លោកស្រី​បាន​បន្តថា កម្ពុជា​បានទទួល​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ PeaceCorps ជាង​៤៥០​នាក់ ហើយ​ចាប់តាំងពី ឆ្នាំ​២០០៦ មកម្ល៉េះ​។ ជាមួយគ្នា​នោះ​លោកស្រី​បាន​លើកទឹកចិត្ត​ឲ្យ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ឲ្យ​បន្ត​នូវ​សកម្មភាព ដ៏​ល្អ​នេះ​ទៀត ព្រោះ​អ្នក​ទាំងអស់គ្នា​នេះហើយ​ដែល​អាច​ជម្រុញ​ឲ្យ​មាន​សន្តិភាព និង​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង រវាង ប្រជាជន​កម្ពុជា​និង​ប្រជាជន​សហរដ្ឋអាមេរិក​។​

​គួររំលឹកថា ទីភ្នាក់ងារ Peace Corps ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៦១ ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក​។ គោលបំណង​របស់​ទីភ្នាក់ងារ Peace Corps គឺ​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី នៅក្នុង​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ និង​លើកកម្ពស់​ការយល់​គ្នា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​។ អ្នកស្ម័គ្រចិត្ត Peace Corps បាន​មកដល់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៧​។ ចាប់ពីពេលនោះ​មក មាន មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៤៦៥​នាក់​ហើយ ដែល​បានធ្វើការ​នៅតាម​ខេត្ត​ចំនួន​១៧​ខេត្ត នៅ​ទូទាំងប្រទេស​កម្ពុជា​ ៕ ស​ ដារ៉ា

image-10

image-9

image-8

image-7

image-6

image-5

image-4

image-3

image-2

image-1

image-11


ចែករំលែក៖