ព័ត៌មានទាន់ហេតុការណ៍៖

គោលដៅដែលរូបចម្លាក់អាក្រាតកាយរបស់លោកត្រាំ បង្ហាញខ្លួនជាថ្មី

ចែករំលែក៖

រូបអាក្រាតកាយរបស់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដូណាលត្រាំ បានបង្ហាញខ្លួនសាជាថ្មីនៅតាមផ្លូវថ្នល់ ក្នុងទីក្រុងញូវយ៉ក និង Jersey City កាលពីថ្ងៃទី១៥ ខែកញ្ញា ។

បើទោះបីរូបចម្លាក់គ្មានស្លៀកពាក់ខោ អាវ ហើយដៃឱបពោះ ធ្លាប់បានដាក់បង្ហាញម្តងរួចមកហើយ នៅរមនីយដ្ឋានទីក្រុងញូវយ៉កកាលពីខែសីហា ក្រោយមក ក៏ត្រូវយកចេញទៅបាត់ ។ នៅពេលនេះ រូបចម្លាក់លោកត្រាំ បានបង្ហាញខ្លួនជាថ្មីឡើងវិញនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ។

កាលពីខែសីហា រូបចម្លាក់ខាងលើបានដាក់នៅរម្មនីយដ្ឋាន Union ក្នុងទីក្រុងញូវយ៉ក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានពលរដ្ឋជាច្រើនទៅថតរូបសែលហ្វីស ជាមួយរូបនោះ ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏បានយករូបនោះចេញទៅបាត់ ។

នៅថ្ងៃទី១៥ ខែកញ្ញា លើដងផ្លូវ Holland Tunnel រូបចម្លាក់លោកត្រាំ បានបង្ហាញខ្លួនជាថ្មីនៅលើដំបូលរោងចក្រ RC cola ។ រូបខាងលើ មាន៥រូបដូចគ្នា ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៥ ក្នុងនោះមានញូវយ៉ក , សានហ្វ្រាន់ស៊ីស្កូ , ឡូសអែនជឺឡែស, ក្លែវើឡែន និង ស៊ីធូលកាលពីខែសីហា ។

តាមគម្រោងរូបចម្លាក់ខាងលើ នឹងត្រូវដាក់ដេញថ្លៃនៅក្នុងខែតុលា ដើម្បីយកប្រាក់ ទៅផ្តល់ជំនួយដល់ជនភៀសខ្លួន ។

រូបសំណាក់លោកត្រាំ បង្ហាញខ្លួនជាថ្មី ក្រោយពេលដែលលោកមានសំឡេងគាំទ្រខ្ពស់ជាងលោកស្រីហ៊ីឡារី គ្លីនតុន ក្នុងការស្ទង់មតិចុងក្រោយនេះ ។

នៅក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ កំពុងឈានដល់ដំណាក់កាលសំខាន់។  នៅថ្ងៃទី១៤ ខែកញ្ញា លទ្ធផលនៃការស្ទង់មតិថ្មីមួយបានឲ្យឃើញថា បេក្ខភាពដូណាល់ត្រាំបាននាំមុខលោកស្រីគ្លីនតុន នៅក្នុងរដ្ឋ២គឺរដ្ឋណាវ៉ាដា និងអូហៃយ៉ូ ។

លទ្ធផលស្ទង់មតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថាមហាសេដ្ឋីត្រាំបាននាំមុខលោកស្រីគ្លីនតុន៥ភាគរយនៅក្នុងរដ្ឋអូហៃយ៉ូ។ជាក់ស្តែង លោកត្រាំទទួលបាន៤៤ភាគរយសំឡេងគាំទ្រចំណែកលោកស្រីគ្លីនតុនមានតែ៣៩ភាគរយប៉ុណ្ណោះ។

នេះជាព័ត៌មានដែលគួរឲ្យបារម្ភសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុនដោយសារតែរដ្ឋអូហៃយ៉ូជាភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិកហើយ ក្នុងប្រវត្តិសាស្ត្របេក្ខភាព១០រូបបានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ។

ជាមួយគ្នានោះរដ្ឋណាវ៉ាដា លោក ដូណាល់ត្រាំក៏នាំមុខលោកស្រីគ្លីនតុន២ភាគរយផងដែរ ដោយមានសំឡេងគាំទ្រលោកត្រាំ៤៤ភាគរយចំណែកលោកស្រីគ្លីនតុនវិញទទួលបានសំឡេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ ៕ ម៉ែវ សាធី

trum_cfwo


ចែករំលែក៖