ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

ឆ្លើយតបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាតជូនគ្រួសារសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់៕

ដោយ ៖ សិលា


ចែករំលែក៖