ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវថ្នល់ជាសរសៃឈាមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក

ចែករំលែក៖

ភ្នំពេញ : សាលាខណ្ឌព្រែកព្នៅបើកការដ្ឋានជួសជុល ផ្លូវបេតុង១ខ្សែ នៅសង្កាត់គោករការ

ដែលមានទំហំខូចខាតជាង៣ពាន់ម៉ែត្រក្រឡា
ផ្លូវបេតុងឆ្អឹងដែក ១ខ្សែ ស្ថិតក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ ដែលបច្ចុប្បន្នទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានបើកការដ្ឋានជួសជុល ជាផ្លូវការនាព្រឹកថ្ងៃទី១៦ ខែកញ្ញា  ដោយមានការអញ្ជើញចូលរួមពីលោក សុខ សម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅលោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងគណៈអភិបាលខណ្ឌ ជាច្រើនរូបទៀត ។

នេះជាលើកទី២ហើយ សម្រាប់សង្កាត់គោករកា ក្នុងការ ដំណើរការ កសាងហេដ្ឋារចនា សម្ព័ន្ធ ក្នុងមូលដ្ឋានក្នុងឆ្នាំនេះ ដែល លជាគម្រោងមូលនិធិ អភិវឌ្ឍ ខណ្ឌប្រចាំឆ្នាំ ឆ្នាំ២០១៦ ។

លោក សាំង ស៊ិន ចៅ សង្កាត់គោករកា ឲ្យដឹងថា ផ្លូវបេតុងដែលបើកការដ្ឋានជួសជុលនាពេលនេះ មានប្រវែង៤៨៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ឆ្លងកាត់ភូមិ គោករការ ភូមិធ្លក ភូមិ ជំរៅ, អណ្ដូង, ត្រពាំង សំពរ័, អង្គតាកូវ, និងភូមិភ្លូផ្អែម កម្រាស់១តឹកកន្លះមានក្រឡាផ្ទៃ ទំហំ ៣៤១៦ម៉ែត្រក្រឡា ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ផ្លូវមានសារៈសំខាន់បំផុត សម្រាប់ ប្រជាពលរដ្ឋ ដែលជួយបំពេញនូវតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ របស់របស់បងប្អូន ក្នុងមូលដ្ឋាន។លោកអភិបាលខណ្ឌបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើង ពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន ហើយការងារនេះ នៅតែបន្ដធ្វើទៅមុខយ៉ាងសស្រាក់សស្រាំ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃនិងមានជីវភាពកាន់ តែប្រសើរឡើង ។

ជាក់ស្ដែងក្នុងឆ្នាំ២០១៦នេះ ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ បានដំណើរការស្ថាបនាផ្លូវជាច្រើនខ្សែ ក្នុងនោះមានផ្លូវបេតុងចំនួន៨ខ្សែ ក្នុងសង្កាត់ទាំង៥ ផ្លូវលេខ៤២ ប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងសង្កាត់ពន្សាំងព្រមទាំង ផ្លូវ និងស្ពានបេតុង ឆ្លងកាត់តំបន់ឡុងឈិន ក្នុងសង្កាត់ព្រែកព្នៅផងដែរដែលជាមូលនិធិរបស់សាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ។

គួរបញ្ជាក់ថា ក្រៅពីមូលនិធិដែលទទួលបានពីថ្នាក់ជាតិ គណៈអភិបាលខណ្ឌក៏ដូចជាក្រុមប្រឹក្សាសង្កាត់ បានខិតខំ ប្រឹងប្រែងចលនា គៀងគរមហាជន សប្បុរសជន រួមទាំងព្រះសង្ឃផង ដើម្បីចូលរួម ក្នុងដំណើរការ កសាង ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋាន ដើម្បីបំពេញនូវ តម្រូវការ របស់ប្រជាពលរដ្ឋ ។

លោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់ គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរ នូវរាល់ចំណុច អសកម្ម ទាំងឡាយណារបស់ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន ។

ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច។សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដាក់ប្រព័ន្ធលូ ដាក់ទុយោទឹក ឆ្លងកាត់ផ្លូវត្រូវរួសរាន់រៀបចំដាក់ឲ្យបានមុនការចាក់បេតុង កុំចាំផ្លូវចាក់បេតុងហើយ កាត់គាស់បេតុងឡើងវិញនោះមិនល្អឡើយ ព្រោះអាចធ្វើឲ្យផ្លូវឆាប់ខូចមិនអាចប្រើប្រាស់បានយូរអង្វែង ៕ ព្រែកជ័យ

 

img-20160917-wa0004

img-20160917-wa0003

img-20160917-wa0001

img-20160917-wa0000

img-20160917-wa0005

img-20160917-wa0006

img-20160917-wa0002

 


ចែករំលែក៖