ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បង្ហាញរូបភាពថតនៅពេលព្រឹក និងពេលល្ងាច នៅទន្លេសេកុង

ចែករំលែក៖

សម្តេចតេជោហ៊ុន សែន បានបង្ហាញរូបភាពដែលថតនៅពេលព្រឹក និងពេលល្ងាចនៅទន្លេសេកុង ។

ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយដូច្នេះថា៖

«នេះជារូបភាពនៃទន្លេសេកុុង នៃទីរួមខេត្តស្ទឹងត្រែងនាពេលព្រឹកដែលថតមុនម៉ោង៦ព្រឹក ។ ម្សិលមិញខ្ញុំបង្ហោះរូបដែថតម៉ោង៦ល្ងាច ។
ខ្ញុំនឹងបង្ហោះដើម្បីធ្វើការប្រៀបធៀប។ សុំពិនិត្យមើលក្រោយខ្នងខ្ញុំមានស្ពានឆ្លងទន្លេសេកុងតាមផ្លូវលេខ៧ឆ្ពោះទៅកាន់ព្រំដែន ឡាវ។ ឯស្ពានដែលខ្ញុំឈរថតរូបគឺស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ ផ្លូវជាតិលេខ៧ ស្ទឹងត្រែងទៅផ្លូវជាតិលេខ៩ តភ្ជាប់ទៅកាន់ខេត្ត ព្រះវិហារដែលជាផ្លូវនិងស្ពានថ្មីដែលទើបដាក់ឱ្យប្រើប្រាស់ប្រមាណជិត២ឆ្នាំមុន ។
ដំណើរលើកនេះព្រមជាមួយនិងការដោះស្រាយការងារនៅខេត្ត៣ដែលខ្ញុំសំរាក ការដោះស្រាយលើបញ្ហាអន្តរាគមន៏លើថ្លៃស្រូវរបស់កសិករនៅតែជាអាទិភាពជាងគេសំរាប់កិច្ចការរបស់ខ្ញុំ»  ៕

 

1 d c b a 3 2


ចែករំលែក៖