ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២១និង២០នាទី កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ចំណុចផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ ធី យោទី ហៅ ទី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ ២-ឈ្មោះ យី ធី ហៅ ឆិ ភេទប្រុស អាយុ ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិកោះកែវ ឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

វត្ថុតាងដែលបានចាប់យក -ក្រាមពណ៌ស ( សង្ស័យជាគ្រឿងញៀន ) ចំនួន ០១ កញ្ចបមថង់តូច ។ -ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1FU-4502 មានលេខ តួ និងលេខម៉ាសីុន 318026 ។

បច្ចុបុ្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

 

img_2013 img_2014 img_2009

 


ចែករំលែក៖