ព័ត៌មានទាន់ហេតុការណ៍៖

គោរមងារ (តេជោ) មានប្រវត្តិមុនសម័យអង្គរ ពាក់កណ្តាល សតវត្សទី៧ ប្រវត្តិសាស្រ្តងារតេជោពុំមានច្រើនឡើយ

ចែករំលែក៖

ភ្នំពេញ ៖ តេជោ ! គោរមងារ (តេជោ) មានប្រវត្តិមុនសម័យអង្គរ ពាក់កណ្តាល សតវត្សទី ៧  ប្រវត្តិសាស្រ្តងារ តេជោពុំមានច្រើនឡើយ បើតាមកំណត់ត្រាប្រវត្តិសាស្រ្ត មានតែ ៣ ប៉ុណ្ណោះ គឺ តេជោមាស តេជោយ៉ត និងតេជោ ហ៊ុនសែន ។

ងារតេជោ ដែលព្រះមហាក្ស្រខ្មែរប្រទាន គឺសំដៅលើ មេទ័ពដែលអង់អាចគ្មានគូរប្រៀប   ស្មោះត្រង់និងរាជបាល័ង្គ ការពារព្រះនគរ ។

ឥឡូវនេះយើងបានឃើញតេជោ ចេញមុខហើយ ។

ជយោ! តេជោដ៏អង្គអាច សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ 

សូមរម្លឹកឡើងវិញ៖ «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ឃើញទឹកស្ងប់ កុំគិតថាក្នុងទឹកគ្មានត្រី ពេល ហ៊ុន សែន មិននិយាយ កុំគិតថា ហ៊ុន សែន មិនចេះនិយាយ»។ 

នេះជាការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ កាលពីខែមិថុនា ឆ្នាំ២០២៤ ទៅកាន់ជនបរទេសម្នាក់ដែលចោទប្រកាន់កម្ពុជាផ្ទុយពីការពិត ៕ 

ដោយ ៖ សិលា


ចែករំលែក៖