ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងកាល:ទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ ក្រុមហ៊ុនកម្ពុជាតេលា ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គាំទ្រក្រុមហ៊ុនកម្ពុជាតេលា ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងកម្ពុជា ទោះស្ថិតក្នុងកាល:ទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ ។ នេះជាសារមួយផ្តល់ទំនុកចិត្តដល់អតិថិជនកម្ពុជា។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនកម្ពុជាតេលា បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងកម្ពុជា ទោះស្ថិតក្នុងកាល:ទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗ។

សេចក្តីជូនដំណឹងអ្នកសារព័ត៌មានទទួលបាន ឱ្យដឹងថា «ក្រុមហ៊ុនកម្ពុជាតេលា មានកិតិ្តយសសូមជម្រាបជូនសាធារណជនទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំ បានកសាងអភិវឌ្ឍ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះស្ថិតក្នុងកាល:ទេស: មានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ»។ 

ដោយឡែក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ   

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បញ្ជាក់ថា ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន ៕

ដោយ ៖ សិលា


ចែករំលែក៖