ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមអរគុណអគ្គិសនីកម្ពុជាដែលបានដំឡើងឧបករណ៍បច្ចេកទេសតង់ស្យុងសម្រាប់លើកគុណភាពអគ្គិសនី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា , សូមអរគុណអគ្គិសនីកម្ពុជាដែលបានដំឡើងឧបករណ៍បច្ចេកទេសតង់ស្យុងសម្រាប់លើកគុណភាពអគ្គិសនីពីបណ្តាញជាតិពីខេត្តបាត់ដំបង ទៅដល់ស្រុកសំពៅលូននិងស្រុកភ្នំព្រឹក។

អ្នកលេងតាមបណ្តាញសង្គមបង្ហាញពីការគាំទ្រ ដល់លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដោយចូល Comments ថា, ខ្ញុំសុំកោតសរសើរអស់ពីរបេះដូងនិងគាំទ្ររាជរដ្ឋាភិបាលដែលមានប្រមុខដឹកនាំគឺសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតជាប្រមុខនៃរាជរដ្ឋាភិបាលហ្នឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានលើកចំណាត់ការប្រកបដោយឧត្តមប្រយោជន៍ជាតិនិងទទួលបានជោគជ័យ។ អ្នកខ្លះលើឡើងថា,

-មានតែភាពជាម្ចាស់លើខ្លួនឯងទេ ទើបយើងកាន់តែរឹងមាំ

-នៅពេលដែលមានរឿងអាក្រក់កើតឡើងក៏អាចមានរឿងល្អដើរទន្ទឹមគ្នា👍👍

-ខ្ញុំ សូមកោតសរសើរ និងគាំទ្រដោយស្មោះស្ម័គ្របំផុត។

-អគ្គីសនី កម្ពុជា មានភាពវៃឆ្លាត  ខ្ញុំប្រជាជន អ្នករស់ នៅ និមិត្ត ប៉ោយប៉ែត សូមអរគុណ លោកខ្លាំងណាស់។

-នេះបានហៅអ្នកដឹកនាំជាតិនិយម ខ្ញុំគាំទ្រស្លាប់រស់ជាមួយគ្នា❤️ ។ល។

ដោយ ៖ សិលា


ចែករំលែក៖