អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “យើងគួរតែយកផលប្រយោជន៍របស់ប្រជាជនជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុតរបស់យើង គិតពីអ្វីដែលប្រជាពលរដ្ឋគិត ខ្វល់ពីអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានសុភមង្គល”។
គេហទំព័រ «CCFR China state-controlled media » ពាក្យ “ប្រជាជន”មានសារៈសំខាន់ជាខ្លាំងចំពោះលោក Xi Jinping ប្រធានរដ្ឋចិន។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping បានទៅចុះត្រួតពិនិត្យការងារនៅក្នុងតំបន់មូលដ្ឋានជាង ១០០ ដង។ តម្រូវការនិងកង្វល់ជាបន្ទាន់របស់ប្រជាពលរដ្ឋត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមជ្ឈិមសំខាន់ៗម្តងមួយៗ ហើយបានក្លាយទៅជាចំណុចផ្តោតនៃកំណែទម្រង់ម្តងហើយម្តងទៀត។
គេហទំព័រ «CCFR China state-controlled media » ដើម្បីរៀបចំសេចក្តីព្រាង “ផែនការ៥ឆ្នាំលើកទី១៥” ឱ្យបានល្អ ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា “ត្រូវតែបង្រួបបង្រួមការរចនាថ្នាក់កំពូលជាមួយនឹងការស្វែងរកមតិយោបល់ពីប្រជាពលរដ្ឋ” និង “មិនបំភ្លេចពីបំណងដើមនិងយកផលប្រយោជន៍របស់ប្រជាជនជាទិសដៅគុណតម្លៃជាមូលដ្ឋាន”។
គេហទំព័រ «CCFR China state-controlled media » នេះគឺជាទឹកចិត្តដ៏បរិសុទ្ធរបស់លោកXi Jinpingសម្រាប់ប្រទេសនិងប្រជាជន និងការលះបង់ដោយស្មោះរបស់មេដឹកនាំរបស់ប្រជាជនចំពោះប្រជាជនជាង១៤០០លាននាក់៕
ដោយ ៖ សិលា