ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាន់ទី៣ បានឆាបឆេះបង្ករអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៤៦E៣ តាមបណ្ដោយផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែងលេខ៤៦E៣ ជាន់ទី៣ ដែលសង់ឡើងពីថ្មប្រក់សង្ក័សី បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលខូចខាត់អស់ទាំងស្រុងតែម្ដង ។
ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី៣ដូច្នេះ មានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួន។ សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះផងគឺដំបូងម្ចាស់ផ្ទះអុ៊ចធុកទុកកុងម៉ា។រហូតមកដល់ថ្ងៃដដែលមោ៉ង១១និង៤៥នាទីទើបអាចពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន ៕ ស រស្មី