ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារខណ្ឌសែនសុខឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ខណៈកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាការពារខណ្ឌសែនសុខចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីខណៈរូបគេកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុមុខរោងចក្រស្បែកជើង ហ្សាន ស៊ូ ខេមបូឌា ផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីប្រជាការពារខណ្ឌបានអោយដឹងថាមុនពេលឃាត់ខ្លួន កម្លាំងប្រជាការពារខណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងលើស្រាប់តែឃើញបុរសខាងលើកំពុងអង្គុយជក់ថ្នាំញៀននៅក្នុងកាប៊ុីនរថយន្តក៍ធ្វើការឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខតែម្តង។
ជនសង្ស័យមានឈ្មោះ ចិន ដារិទ្ធិ អាយុ២៦ឆ្នាំ មានទីកន្លែងកំណើត និងស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា ខ្លួនធ្លាប់ជក់ថ្នាំញៀននេះជាង៦ខែមកហើយ មូលហេតុនៃការជក់នេះគឺដើម្បីបំប៉នកំលាំង បំបាត់ងងុយដេក ធ្វើការងារបានទាន់ពេលវេលាកុំអោយមេស្តីបន្ទោសហើយថ្នាំញៀនបានមកពីមិត្តភក្តិនៅម្តុំចោមចៅគេជាអ្នកអោយខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននិងសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

5 3 2 1


ចែករំលែក៖